សន្និសីទកំពូលអំពីកិច្ចកសាងប្រទេសចិនឌីជីថលលើកទី២នឹងបើកធ្វើនៅក្រុងហ្វូចូវប្រទេសចិននៅថ្ងៃទី៦ខែឧសភាខាងមុខ

2019-04-02 17:26:17 |ប្រភព:CRI

សន្និសីទ​កំពូល​អំពី​កិច្ច​កសាង​ប្រទេស​ចិន​ឌីជីថល​លើក​ទី​២នឹង​បើក​ធ្វើ​នៅ​ក្រុង​ហ្វូចូវ​ខេត្ត​ហ្វូ​ជាន​ប្រទេស​ចិន​ពីថ្ងៃ​ទី​៦​ដល់​៨​ខែ​ឧសភា​ខាង​មុខ។ បច្ចុប្បន្ន មាន​សមា​ជិក​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រចិននិង​បណ្ឌិត្យ​សភា​វិស្វកម្ម​ចិន​ជាង​៤០​រូប ព្រម​និង​តំណាង​នៃ​សហគ្រាសឈាន​មុខ​ខាង​វិស័យ​សេដ្ឋកិច្ចឌីជីថល​របស់​ប្រទេស​ចិន​មួយ​ចំនួន ដូច​ជា​ ក្រុម​ហ៊ុនHuawei Baidu AlibabaនិងTencentជា​ដើម​បាន​បញ្ជាក់​ថា​នឹង​ចូល​រួម​សន្និសីទ​លើក​នេះ។

តាម​ការ​ឧទ្ទេសនាម​ឲ្យ​ដឹង​ថា សន្និសីទ​កំពូល​លើក​ទី​១​ដែល​បាន​បើក​ធ្វើ​នៅ​ខេត្ត​ហ្វូជាន​កាល​ពី​ឆ្នាំ​២០១៨បាន​ត​ភ្ជាប់​ជា​មួយ​គម្រោង​សំខាន់​ៗ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ចំនួន​៤០០​គម្រោង​និង​មាន​ទំហំ​វិនិយោគ​សរុប​ប្រមាណ​៣​សែន​លាន​យាន់​ប្រាក់​ចិន​ដែល​គ្របដណ្តប់​លើ​វិស័យ​ជា​ច្រើន​ដូច​ជា​បណ្តាញ​អ៊ីន​ធើណេត អ៊ីនធើណេត​ទំនិញ ទិន្នន័យធំ ភាព​ឆ្លាតវៃ​សិប្បនិមិត្តនិង​បន្ទះ​ឈីប​ជា​ដើម ។ សន្និសីទ​កំពូល​លើក​នេះ​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​កាន់​តែ​ស៊ី​ជម្រៅ​ផ្នែក​បច្ចេក​ទេស​និង​គម្រោង ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​តំបន់​នានា អង្គ​ការ​សង្គម​និង​សហគ្រាស​គ្រប់​ប្រភេទ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស៊ី​ជម្រៅ៕

 

អ្នកបកប្រែ:Zheng Lei