គម្រោងវារីអគ្គិសនីប្រទេសចិនជួយអ្នកភូមិប្រទេសឡាវចាកចេញពីភាពក្រីក្រ

2019-04-03 18:38:55 |ប្រភព:yunnangateway

កាលពីថ្ងៃ១៩ ខែមីនា  មានបុគ្គលិកម្នាក់ធ្វើការនៅទំនប់វារីអគ្គិសនីលេខ១NamThaប្រទេសឡាវ។

វារីអគ្គិសនីលេខ១ Namtha ប្រទេសឡាវជាគម្រោងវារីអគ្គិសនី BOT បរទេសលើកទីមួយដែលអភិវឌ្ឍក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ នៃក្រុមហ៊ុនបណ្តាញអគ្គិសនីខាងត្បូងប្រទេសចិន(CSG)  ដែលស្ថិតនៅទន្លេ Namtha ខេត្ត Bokeoខាងជើងប្រទេសឡាវ ។

ក្រោយពីទំនប់នេះដំណើរការកាលពីខែតុលាឆ្នាំមុន  អាចផលិតថាមពលអគ្គិសនី ៧៥៩ លានគីឡូវ៉ាត់ម៉ោង  បានផ្តល់ការធានាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់នោះ។

ទំនប់ទឹកនៃទំនប់វារីអគ្គិសនីលេខ១ Namtha បានពាក់ព័ន្ធភូមិចំនួន៣៧ ស្មើនឹង១៧៣៥គ្រួសារនៃខេត្ត Bokeo និងខេត្ត Louang Namtha។ 

  

នៅឆ្នាំ២០១៨  ក្រុមហ៊ុនបណ្តាញអគ្គិសនីខាងត្បូងប្រទេសចិន(CSG)បានសម្រេចការងារលើការកសាងអាគារថ្មីៗចំនួន១១ កន្លែង ព្រមទាំងធ្វើឱ្យអ្នកភូមិផ្លាស់ចេញពីផ្ទះចាស់ចូលអាគារថ្មី  ស្ថានីយ៍អគ្គិសនីបានធ្វើឱ្យតំបន់ភ្នំនៅទីនេះមានអគ្គិសនីប្រើប្រាស់ និងមានផ្លូវចរាចរណ៍គ្រប់គ្រាន់  ទាំងនេះសុទ្ធតែមានផលប្រយោជន៍សម្រាប់អ្នកភូមិ៕

  

ប្រភពរូបថត៖ Wang Jingqiang

អ្នកបកប្រែ៖ លីហ្សា