ឥស្សរជនក្នុងមជ្ឈដ្ឋាននានានៅប្រទេសអារ៉ាប់វាយតម្លៃខ្ពស់ចំពោះសារលិខិតអបអរសាទររបស់លោកស៊ីជីនភីងដែលផ្ញើជូនសន្និសីទប្រមុខរដ្ឋរដ្ឋាភិបាលសម្ព័ន្ធអារ៉ាប់

2019-04-04 15:41:34 |ប្រភព:CRI

ថ្ងៃទី​៣១ ខែមីនា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ផ្ញើ​សារ​លិខិត​ចូល​រួម​​អបអរសាទរ​សន្និសីទ​ប្រមុខរដ្ឋ​រដ្ឋាភិបាល​សម្ព័ន្ធ​អារ៉ាប​លើក​ទី​៣០​ដែល​ប្រារព្ធធ្វើ​នៅ​ប្រទេស​ទុយនីស៊ី​។ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ ឥស្សរជន​ក្នុង​មជ្ឈដ្ឋាន​នានា​នៅ​ប្រទេស​អារ៉ាប់​បាន​ថ្លែងថា​ ​សារលិខិត​របស់​លោក​ស៊ីជីនភីង​បាន​បង្ហាញ​ឆន្ទៈនយោបាយ​របស់​ប្រទេស​ចិន​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អរ៉ាប់​មាន​ភាព​​កាន់​តែ​​ស៊ីជម្រៅ ​គោល​នយោបាយ​ចំពោះ​មជ្ឈិប​បូព៌ា​របស់​ប្រទេស​ចិន​ទទួល​បាន​ការ​គោរព​យ៉ាង​ទូលំទូលាយ ​អនាគត​នៃ​ការ​​រួមគ្នា​កសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​រវាង​ប្រទេស​អារ៉ាប់​និង​ចិន​មាន​ភាព​ល្អប្រសើរ៕

អ្នកបកប្រែ:Liu Yan