ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនមានដល់ទៅ ៣១ទ្រីលានយាន់ប្រាក់ចិន

2019-04-04 15:53:03 |ប្រភព:CRI

ថ្ងៃទី ២​ ខែមេសា​ ក្នុង​សន្និសី​ទ​​សារ​ព័ត៌មាន​ដែល​រៀបចំ​ដោយ​ការិយាល័យ​ព័ត៌មាន​​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ មន្រ្តី​​ទទួល​ខុស​ត្រូវ​នៃ​ការិយាល័យ​​បណ្តាញ​អ៊ីនធើណេតជាតិ​​ចិន​បាន​លើក​ឡើង​ថា គិត​រហូត​ដល់​ចុង​ឆ្នាំ ២០១៨ ទំហំ​សេដ្ឋកិច្ច​ឌីជីថល​របស់ប្រទេសចិនមាន​ដល់​ ៣១ ទ្រីលាន​យាន់​ប្រាក់​ចិន​ ត្រូវ​ជា​ ១ ភាគ ៣ នៃ​GDP​ ។ នាពេល​អនាគត​ប្រទេស​ចិន​នឹង​ខិត​ខំ​ជំរុញ​ដោយ​ពេញ​ទំហឹង​នូវ​កិច្ច​កសាង​ប្រទេស​ចិន​ឌីជីថល​តាមគ្រប់​​ទម្រង់​ ដូចជា​ការពង្រឹង​​បច្ចេកវិទ្យា​ស្នូលឲ្យកាន់​តែ​លេច​ធ្លោ​​ កែលម្អ​​និង​លើ​កកម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏​ដូច​ជា​​បង្កើន​កម្លាំង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ជាដើម ៕

 

អ្នកបកប្រែ:Zhai Qianqian