ប្រទេសចិនសម្រេចបាននូវប្រាក់ចំណូលពីវិស័យទេសចរណ៍ ចំនួន ៤៧.៨៩ ពាន់លានយាន់ប្រាក់ចិនក្នុងអំឡុងថៃ្ងបុណ្យឆេងម៉េង

2019-04-08 16:42:30 |ប្រភព:CRI

វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ទេសចរណ៍​នៃ​ប្រទេស​ចិន​បាន​ធ្លាយ​ដំណឹង​កាលពី​ថ្ងៃទី​ ៧​ ខែ​មេសា​ ឲ្យបាន​ដឹងថា ​ថា ​ក្នុងអំឡុង​ថៃ្ងបុណ្យ​ឆេងម៉េង​នៅ​ឆ្នាំ​ ២០១៩ ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​សរុប​នៅ​ប្រទេសចិន​មានចំនួន​ ១១២ ​លាននាក់ ​ហើយ​សម្រេចបាន​នូវ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ ចំនួន​ ៤៧.៨៩ ​ពាន់លាន​យាន់​ប្រាក់ចិន។​

ក្នុង​អំឡុងពេល​ថ្ងៃបុណ្យ​ទេសចរណ៍ ​វប្បធម៌​ប្រជាប្រិយ​ដែល​តំណាង​ដោយ​សារមន្ទីរ ​បេតិកភណ្ឌ​ផែ្នក​វប្បធម៌​ជាដើម​បាន​កើនឡើង​ជាបន្តបន្ទាប់។​នៅ​គ្រប់​ទីតំបន់​នៃ​ប្រទេសចិន​បាន​រៀបចំ​សកម្មភាព​គ្រប់បែបយ៉ាង ​ដូចជា ​សកម្មភាព​វប្បធម៌​ផលប្រយោជន៍​សាធារណៈ​ក្នុង​ថៃ្ងបុណ្យ​ឆេងម៉េង​ដើម្បី​លើកកម្ពស់​គុណធម៌​ប្រពៃណី​ដ៏​ល្អប្រសើរ​នៃ​ជនជាតិចិន​ រួម​ទាំង ​រំលឹក​វិញ្ញាណក្ខន្ធ​បុព្វបុរស ​គោរព​មនុស្ស​ចាស់ទុំ​និង​ការ​ដឹង​គុណ​ជាដើម៕​

 

អ្នកបកប្រែ:Wei Wei