លោក លីខឺឈាង នាយករដ្ឋមន្រ្តីចិនចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅឆ្នាំនេះ

2019-04-08 16:52:53 |ប្រភព:CRI

លោក​ លីខឺឈាង​ នាយករដ្ឋមន្រ្តីចិន​បាន​ធ្វើដំណើរ​ទៅ​ក្រុង​ប្រ៊ុចសែល​នៅ​ថ្ងៃទី​ ៨​ ខែ​មេសា ​ដើម្បី​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​រយៈពេល​ ៥ ​ថ្ងៃ​នៅ​ទ្វីបអឺរ៉ុប។​

កាលពី​ពេលថ្មីៗ​នេះ ​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​ទើបតែ​បញ្ចប់​ដំណើរទស្សនកិច្ច​របស់​លោក​នៅ​ទ្វីបអឺរ៉ុប។​

ពិភព​ខាងក្រៅ​បាន​ប្រើ​ប្រាស់​ពាក្យ​ដែល​ថា ​"ទំនាក់ទំនង​រវាង​ចិន​និង​អឺរ៉ុប​ស្វាគមន៍​គ្រា​ដ៏​ត្រចេះ​ត្រចង់​ម្តងទៀត"​ដើម្បី​ពិព៌ណនា​ដំណើរទស្សនកិច្ច​នេះ។​យោងតាម​របាយការណ៍​បានឲ្យ​ដឹងថា ​មេដឹកនាំ​នៃ​ភាគីទាំងពីរ​នឹង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ទំនាក់​ទំនង​រវាង​ចិន​និង​សហភាព​អឺរ៉ុប ​ហើយ​ធ្វើជាសាក្សី​នៃ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ ​ថាមពល​និង​ការប្រកួតប្រជែង​ជាដើម​។​

គួរឲ្យ​កត់សម្គាល់​ថា ​កិច្ចជំនួបនេះ​គឺជា​កិច្ចជំនួប​រវាង​មេដឹកនាំ​ចិន​និង​សហភាព​អឺរ៉ុប​ចុង​ក្រោយ​បំផុត​នៅក្នុង​អាណត្តិ​ស្ថាប័ន​សហភាពអឺរ៉ុប​នីតិកាលនេះ ​ហើយ​នឹង​ដើរតួនាទី​ដែល​ប្រកប​ដោយ​"ការ​បន្ត​អតីតកាល​និង​បង្កើត​អនាគត​"ក្នុង​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​សហភាព​អឺរ៉ុប​នាពេលអនាគត។​អ្នកប្រាជ្ញ​ជឿជាក់ថា ​ភាគីទាំងពីរ​នឹង​ធានារក្សា​នូវ​ការ​អភិវឌ្ឍ​កម្រិតខ្ពស់​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហភាពអឺរ៉ុប​ជានិច្ច៕​

 

អ្នកបកប្រែ:Wei Wei