កិច្ចការត្រៀមនៃសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩បានប្រព្រឹត្តដោយជោគជ័យ

2019-04-09 16:19:25 |ប្រភព:yunnangateway

នាថ្ងៃទី០៩ ខែមេសា  អ្នកសារព័ត៌មានទទួលដំណឹងបានឱ្យដឹងថា  នៅបច្ចុប្បន្ននេះ  កិច្ចការត្រៀមនៃសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩បានប្រព្រឹត្តដោយជោគជ័យ  ការងារនីមួយៗកំពុងតែជម្រុញដោយមានសណ្តាប់ធ្នាប់​។

យោងតាមដំណឹងបានឱ្យដឹងថា  នាថ្ងៃទី១២ ខែមីថុនាដល់ថ្ងៃទី១៨ ខែមីថុនា  សន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩ត្រូវនឹងរៀបចំនៅទីក្រុងគុនមីញ។  សន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មលើកនេះមានពន្លាពិព័រណ៍សរុបចំនួន១៧  ទំហំតាំងបង្ហាញប្រហែលមាន១៧ម៉ឺនម៉ែត្រក្រឡា  ប្រហែលស្មើរនឹងស្តង់ពិព័រណ៍ស្តង់ដារចំនួន៧៥០០។

នៅក្នុងពន្លាពិព័រណ៍ចំនួន១៧  ពន្លាពិព័រណ៍វិនិយោគនិងសហប្រតិបត្តិការក្នុងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ  ពន្លាពិព័រណ៍ថាមពលពណ៌បៃតង ពន្លាពិព័រណ៍តែនិងគ្រាប់ធញ្ញជាតិសុទ្ធជាពន្លាពិព័រណ៍ដែលរៀបចំជាលើកដំបូង។  ដល់បច្ចុប្បន្ននេះ  ទំហំតាំងបង្ហាញនៃសហគ្រាសដែលបានកំណត់ចូលរួមបានដល់៦០%ក្នុងទំហំតាំងបង្ហាញទាំងមូល។

ក្នុងអំឡុងពេលរៀបចំសន្និសីទពិភាក្សាវិនិយោគនិងពាណិជ្ជកម្មលើកនេះ  នឹងត្រូវធ្វើសកម្មភាពចំនួន១៤  ព្រមទាំង វេទិកាសហប្រតិបត្តិការណ៍ប្រទេសចិន-អាស៊ីខាងត្បូងលើកទី២  វេទិកាពាណិជ្ជកម្មប្រទេសចិន-អាស៊ីអាគ្នេយន៍លើកទី៣។ល។

អ្នកសារព័ត៌មាន៖  Han Chengyuan Xiong Yan

អ្នកបកប្រែ៖ លីហ្សា