លោកស៊ីជីនភីងផ្ញើលិខិតអបអរសាទរចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវទ្វីបអាហ្រ្វិកនៃប្រទេសចិន

2019-04-09 17:06:32 |ប្រភព:CRI

សន្និសីទ​បង្កើត​​វិទ្យាស្ថាន​ស្រាវជ្រាវ​ទ្វីបអាហ្រ្វិក​នៃប្រទេសចិន​បានប្រារព្ធ​ធ្វើឡើង​នៅក្រុង​ប៉េកាំង​នាថ្ងៃទី ៩ ខែមេសា ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​​ផ្ញើ​លិខិតអបអរសាទរ ។

លោកស៊ីជីនភីង​បាន​ចង្អុលបង្ហាញថា ប្រទេសចិន​គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដ៏ធំបំផុត ទ្វីបអាហ្វ្រិក​គឺជា​មហាដីគោក​ដែលមាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ប្រមូលផ្តុំ​បំផុត ភាគីទាំងពីរ​មានការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ វានឹង​រួមចំណែក​កាន់តែធំ​ដល់​កិច្ចការ​សន្តិភាព​និង​វឌ្ឍនភាព​នៃពិភពលោក ។ លោករំពឹងថា វិទ្យាស្ថាន​ស្រាវជ្រាវ​ទ្វីបអាហ្រ្វិក​នៃប្រទេសចិន​នឹងរួមចំណែក​ក្នុងការជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិននិង​អាហ្វ្រិក​និង​បង្កើត​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ ៕

 

អ្នកបកប្រែ:Xu Xiaoxia