ជីវភាពល្អប្រសើរកើតមាននៅពេលក្រោយ —— កំណត់ត្រាអំពីជនជាតិឌុឡុងនៃស្រុកកុងសានខេត្តយូណាន

2019-04-16 09:48:29 |ប្រភព:yunnangateway

នៅចុងឆ្នាំ២០១៨ ជនជាតិឌុឡុងបានសម្រេចកិច្ចការចាកចេញពីភាពក្រីក្រនៃជនជាតិទាំងមូល។  នៅពេលនោះ  រដ្ឋបាលនៃឃុំឌុឡុងចាំងស្រុកកុងសានខេត្តយូណានបានសរសេរសំបុត្ររួមគ្នា  ដើម្បីរាយការណ៍ដំណឹងល្អនេះដល់លោកស៊ីជីនភីន ប្រធានរដ្ឋចិន  អ្វីដែលគួរឱ្យពួកគេគិតមិនដល់នោះគឺ លោកបានតបឆ្លើយសំបុត្រនាថ្ងៃទី១០ ខែមេសា  ថែមទាំងអបអរសាទរជនជាតិឌុឡុងដែលបានសម្រេចកិច្ចការចាកចេញពីភាពក្រីក្រដោយជនជាតិទាំងមូលក្នុងសំបុត្រនេះ  ព្រមទាំងលើកទឹកចិត្តជនជាតិឌុឡុងបន្តការសាមគ្គីគ្នានិងតស៊ូដើម្បីឈានទៅកាន់ជីវភាពរស់នៅយ៉ាងល្អប្រសើរជាងនេះ។

ក្នុងសំបុត្រ  លោកស៊ីជីនភីន  ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ការចាកចេញពីភាពក្រីក្រគ្រាន់តែជាជំហានលើកដំបូង ជីវភាពល្អប្រសើរកើតមាននៅពេលក្រោយ។

ជនជាតិឌុឡុងជាជនជាតិមួយក្នុងជនជាតិចំនួន២៨ដែលមានចំនួនមនុស្សតិចក្នុងប្រទេសចិន  ក៏ជាជនជាតិភាគតិចមួយក្នុងជនជាតិភាគតិចដែលបន្សល់ពីសង្គមដើមឆ្លងដល់សង្គមនៃរបបសង្គមនិយមផងដែរ​។

កាលពីមុន  ទីនេះមានភ្នំខ្ពស់និងជ្រលងភ្នំយ៉ាងជ្រៅ  លក្ខខណ្ឌធម្មជាតិយ៉ាងពិបាក  ដោយមានរយៈពេលកន្លះឆ្នាំត្រូវបាំងបិទភ្នំដោយសារធ្លាក់ព្រិលជារៀងរាល់ឆ្នាំ  ដែលជាតំបន់មួយក្នុងតំបន់ក្រីក្របំផុតទូទាំងខេត្តយូណានឬទូទាំងប្រទេសចិន។

ក៏ប៉ុន្តែនៅបច្ចុប្បន្ននេះ  ឃុំឌុឡុងចាំងបានកើតមានការបម្រែបម្រួលជាខ្លាំង។  ប្រជាពលរដ្ឋជាង១០០០គ្រួសារបានរើរចូលក្នុងផ្ទះថ្មី ឧស្សាហកម្មដាំដុះនិងចិញ្ចឹមសត្វពិសេសដូចជាគ្រឿងទេស Amomum tsao-ko  ថ្នាំចិនសែ Paris polyphylla សត្វឃ្មុំឌុឡុង សត្វគោឌុឡុង សត្វមាន់ឌុឡុងជាដើមបានអភិវឌ្ឍឡើង។

សញ្ញានៃបណ្តាញអ៊ីនធឺណែត 4G និងវិទ្យុទូរទស្សន៍បានគ្របដណ្តប់ដល់ឃុំទាំងមូល គណៈកម្មាធិការភូមិចំនួន៦សុទ្ធតែកសាងផ្លូវកៅស៊ូ  ការធានារ៉ាប់រងជម្ងឺធ្ងន់ធ្ងរបានគ្របដណ្តប់ដល់ប្រជាជនទាំងមូល  ឯកុមារក៏បានទទួលការអប់រំដោយមិនគិតថ្លៃពីសាលាមតេយ្យដល់អនុវិទ្យាល័យ។ 

នៅឃុំឌុឡុង អត្រាគ្របដណ្តប់ព្រៃឈើមានអត្រាចំនួន៩៣ %អេកូ-ប្រព័ន្ធព្រៃឈើដែលមានលក្ខណៈដើមនិងពេញលេញ  ថែមទាំងវប្បធម៌ជនជាតិភាគតិចដ៏អាថ៌កំបាំងនិងចម្រុះពណ៌ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សក្រៅភ្នំកាន់តែច្រើន​។

ប្រភពរូបថត៖ Jiang Wenyao

អ្នកបកប្រែ៖លីហ្សា