សូមតាមពួកយើងទៅស្វែងរកអាថ៌កំបាំងនៃភ្នំអ៊ូលាំង ស្វែករកភាពល្អផូរផង់នៃភ្នំអែឡាវ

2019-04-16 10:25:58 |ប្រភព:yunnangateway

 នៅស្រុកស្វយ័តជនជាតិយីជីនតុងរបស់ទីក្រុងភូអឺខេត្តយូណាន ជារៀងរាល់ថ្ងៃ  ព្រះអាទិត្យរះពីភ្នំអែឡាវ  លិចនៅភ្នំអ៊ូលាំង។  មានឃ្លាមួយនិយាយថា  ភ្នំអែឡាវនិងភ្នំអ៊ូលាំងហាក់ដូចជាស្លាបបក្សីទាំងពីរនៃការអភិវឌ្ឍស្រុកជីនតុង។

អត្រាគ្របដណ្តប់ព្រៃឈើនៅជីនតុងមានចំនួន៧០.៧៣%  អត្រាបៃតងព្រៃឈើចំនួន៧៤.៥៦%ក្នុងតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំអ៊ូលាំងនិងភ្នំអែឡាវទាំងពីរសុទ្ធតែថែរក្សាអេកូឡូស៊ីដើមយ៉ាងល្អប្រសើរ។

ជាពហុធម្មជាតិដែលមានធនធានជីវចម្រុះយ៉ាងសម្បូរបែបក្នុងតំបន់បើប្រៀបនឹងតំបន់ដែលមានខ្សែរយៈទទឹងដូចគ្នា  ជារតនាគារបៃតងធម្មជាតិនិងឃ្លាំងហ្សែនពូជធម្មជាតិ។

ក្នុងតំបន់ការពារធម្មជាតិភ្នំទាំងពីរនៅស្រុកជីនតុងមានសត្វការពារធ្ងន់ធ្ងរថ្នាក់ជាតិចំនួន៦៣ប្រភេទ  រុក្ខជាតិចំនួន១៣ប្រភេទ  ជាពិសេស សត្វការពារធ្ងន់ធ្ងរថ្នាក់ជាតិទីមួយ សត្វ Nomascusnasutusនៅលើកពិភពលោកតែមានចំនួនជាង១០០០ក្បាល។

នៅភ្នំអ៊ូលាំងមាន៨០ហ្វូងស្មើនឹងប្រមាណជាង៥០០ក្បាល  ភ្នំអែឡាវមាន៩ហ្វូងស្មើនឹងប្រមាណជាង៥០ក្បាល  ដែលជាតំបន់មានចំនួនសត្វ Nomascusnasutusច្រើនបំផុតលើពិភពលោក  ហេតុនេះហើយបានជាស្រុកជីនតុងត្រូវបានសមាគមការពារសត្វព្រៃប្រទេសចិនប្រសិទ្ធិនាមថា ស្រុកកំណើតរបស់សត្វNomascusnasutus។

ជាងនេះទៅទៀត  ក្នុងប្រវត្តិសាស្ត្រជីនតុងបានលេចចេញអ្នកល្បីឈ្មោះខាងវប្បធម៌និងប្រវត្តិសាស្ត្រ  ព្រមទាំងមានសកម្មភាពវប្បធម៌ជនជាតិខាងសង្គមស៊ីវិលយ៉ាងសម្បូរបែប៕

អ្នកសារព័ត៌មាន៖ Cheng Sanjuan

អ្នកបកប្រែ៖ លីហ្សា