លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោកម៉ាក្រុងប្រធានាធិបតីបារាំងអំពីគ្រោះអគ្គិភ័យនៅព្រះវិហារNotre Dameក្រុងប៉ារីស

2019-04-17 18:30:47 |ប្រភព:CRI

ថ្ងៃ​ទី​១៦​ខែ​មេសា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​សួរ​សុខ​ទុក្ខ​ជូន​ចំពោះ​លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំងអំពី​គ្រោះ​អគ្គិភ័យ​នៅ​ព្រះ​វិហារ Notre Dame ក្រុង​ប៉ារីស ដើម្បី​សម្តែង​ការ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្មោះ​​ចំពោះ​ប្រជាជន​បារាំង​ទាំង​អស់ ។

ថ្លែង​ក្នុង​សារ​លិខិត លោក​ស៊ី​ជីនភីង​បាន​លើក​ឡើង​ថា ព្រះ​វិហារ Notre Dame ​ក្រុង​ប៉ារីសជា​និមិត្តរូប​ដ៏​សំខាន់​នៃ​អរិយធម៌​បារាំង ហើយ​ក៏​ជា​សម្បត្តិបេតិកភណ្ឌ​

ដ៏​អស្ចារ្យ​នៃ​អរិយធម៌​មនុស្ស​ជាតិ​ផង​ដែរ ។ ការ​កើត​គ្រោះ​អគ្គិភ័យ​លើក​នេះ​ ប្រជាជន​ចិន​ក៏​មាន​ការ​ឈឺ​ចាប់​យ៉ាង​ក្រៀម​ក្រំ​ដូច​ប្រជាជន​បារាំង​ដែរ ។ ជឿ​ជាក់​ថា នៅ​ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ ព្រះ​វិហា​រ​ Notre​ Dame​ ក្រុង​ប៉ារីសពិត​ជា​នឹង​ត្រូវ​បាន​ជួស​ជុល​និង​ឲ្យ​មាន​ភាព​ត្រចះ​ត្រចង់​ឡើង​វិញ​ជា​មិន​ខាន ៕

 

អ្នកបកប្រែ:Zhen Lei