លោកស៊ីជីនភីងប្រធាន​រដ្ឋ​ចិន​ថ្លែង​អំពី​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន​បណ្តាញ​អ៊ីនធឺណេត​និង​សន្តិសុខ​បណ្តាញ​អ៊ីនធឺណេត​របស់​ប្រទេស​ចិន​ថា បណ្តាញ​អ៊ីនធឺណេត​នឹង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ !

2019-04-19 17:24:07 |ប្រភព:CRI

 ថ្ងៃទី ១៩ ខែ មេសា កាលពី​បីឆ្នាំមុន លោកស៊ីជីនភីងប្រធានរដ្ឋចិន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ​ព័ត៌មាន​ភាវូបនីយកម្ម​និង​សន្តិសុខ​បណ្តាញ​អ៊ីនធឺណេត​របស់​ប្រទេស​ចិន និង​ថ្លែង​សុន្ទរកថា​ដ៏​គន្លឹះ ។ លោក​បាន​ថ្លែង​យ៉ាង​ស្មោះត្រង់​ថា ​លោក​មាន​គោលបំណង​រៀបចំ​​កិច្ចប្រជុំ​នេះ​ជា​យូរ​មក​ហើយ ។ ក្នុង​កិច្ចប្រជុំ​នេះ លោក​បាន​ផ្តោត​ទៅ​លើ​បញ្ហា​ស្នូល​ជា​ច្រើន ដូចជា អេកូឡូស៊ី​បណ្តាញ​អ៊ីនធឺណេត បច្ចេកទេស​ស្នូល​ជា​ដើម​ ដើម្បី​កំណត់​ច្បាស់​នូវ​ទិសដៅ​សម្រាប់​ការ​ជំរុញ​ការ​កសាង​ប្រទេស​ខ្លាំង​ក្លាខ្លាំង​បណ្តាញ​អ៊ីនធឺណេត និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន​វិទ្យា​​របស់​ប្រទេស​ចិន ។ 

បើប្រទេស​ចិន​ចង់​មាន​ការ​អភិវឌ្ឍ​ថ្មី​នោះ ត្រូវ​ឲ្យ​បណ្តាញ​អ៊ីនធឺណេត​ដើរ​តួនាទី​សំខាន់

ទន្ទឹម​នឹង​ការ​អនុវត្ត​ផែនការ​​ប្រតិបត្តិអំពី”អ៊ីន​ធឺណេត​បូក​” អនុបាត​នៃ​សេដ្ឋកិច្ច​ព័ត៌​មាន​វិទ្យា​មាន​ភាគ​រយ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប ៕

លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ត្រូវ​បង្កើន​កិច្ច​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌មាន​វិទ្យា ខំ​ប្រឹង​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​បណ្តាញ​អ៊ីនអឺ​ណេត​និង​តួអង្គ​សេដ្ឋកិច្ច​ពិត ដើម្បី​ជំរុញ​ឲ្យ​​ប្រព័ន្ធ​ព័ត៌មាន​ដើរ​តួនាទី​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​បច្ចេក​វិទ្យា ប្រព័ន្ធ​ប្រាក់​ទុន ប្រព័ន្ធ​ធនធាន​មនុស្ស​និង​ប្រព័ន្ធ​ទំនិញ ក៏​ដូច​ជា​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​កែ​ប្រែបែប​ផែន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កែ​សម្រួល​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ។

ក្តីបំណង​ប្រជាជន​ត្រូវ​បង្ហាញ​តាម​បណ្តាញអ៊ីនធឺណេត

គិត​រហូត​ដល់​បច្ចុប្បន្ន អ្នក​ប្រើ​បណ្តាញ​អ៊ីន​ធឺ​ណេត​ចិន​បាន​ឡើង​ដល់​៨​រយ​២៩​លាន​នាក់ ។

លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ក្នុង​សន្និសីទ​លើក​នេះ​ថា ប្រជាជន​បាន​ប្រើ​បណ្តាញ​អ៊ីនធឺណេត មាន​ន័យ​ថា​ក្តី​បំណង​របស់​ប្រជាជន​ក៏​បាន​បង្ហាញ​លើ​បណ្តាញ​អ៊ីន​ធឺ​ណេត​ដែរ ។ លោក​តម្រូវ​ឲ្យ​កម្មាភិបាល​ដឹក​នាំ​គ្រប់​ជាន់ថ្នាក់​ឧស្សាហ៍​ប្រើ​បណ្តាញ​អ៊ីន​ធឺ​ណេត​ ដើម្បី​ឆ្លើយ​តប​យ៉ាង​សកម្ម​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាជន ។ ទាក់​ទិន​នឹង​ការ​រិះ​គន់ក្នុង​បំណង​ល្អនិង​ការ​ត្រួត​ពិនិត្យ​ចំពោះ​សុវត្ថិភាព​នៃ​ការ​ប្រើ​បណ្តាញ​អ៊ីនធឺណេត មិន​ថា​លើក​ឡើង​ចំពោះ​ការ​ងារ​បក្ស​និង​រដ្ឋាភិបាលក្តី ឬ​ក៏​សំដៅ​ទៅ​រក​បុគ្គល​កម្មាភិបាល​ក្តី គឺ​មិន​ត្រឹម​តែ​ត្រូវ​ស្វាគមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់​និង​ទុក​ជា​មេរៀន​ទៀត​ផង៕

បច្ចេកទេស​ស្នូល​គន្លឹះ​ជា​ផ្នែក​សំខាន់​បំផុត​របស់​ប្រទេស​ចិន​
ក្នុង​ឋានៈជា​អង្គភាព​សេដ្ឋកិច្ច​ធំទី២​លើ​ពិភពលោក ​គម្លាត​ធំ​បំផុត​រវាង​ប្រទេស​ចិន​និង​កម្រិត​ជឿនលឿន​លើ​ពិភពលោក​គឺ​បច្ចេកទេស​គន្លឹះ។

លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​លើក​ឡើងថា​ ​សហគ្រិន ​អ្នកជំនាញ ​បុគ្គលិក​បច្ចេកវិទ្យា​នៅ​ប្រទេស​ចិន​ត្រូវ​ខិត​ខំ​អភិវឌ្ឍ​សមិទ្ធផល​ថ្មី​​លើ​វិស័យ​បច្ចេកទេស​គន្លឹះ​ក្នុង​ពេល​ឆាប់​ៗ។

ទន្ទឹម​នឹង​នេះ ​លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ​ត្រូវ​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ឲ្យ​សហគ្រាស​ព័ត៌មាន​បណ្តាញ​អ៊ីនធឺណែត​ប្រទេស​ចិន​ទៅ​បណ្តាក់​ទុន​នៅ​បរទេស​ ដើម្បី​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​អន្តរជាតិ​តាម​បណ្តាញ​អ៊ីនធឺណែត​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ ​ក៏​ដូច​ជា​ស្វាគមន៍​សហគ្រាស​បណ្តាញ​អ៊ីនធឺណែត​បរទេស​ដែល​គោរព​ច្បាប់​របស់​ប្រទេស​ចិន​មក​បណ្តាក់​ទុន​នៅ​ប្រទេស​ចិន​ផងដែរ​។

ប្រទេស​ចិន​ត្រូវ​គាំពារ​សន្តិសុខ​បណ្តាញ​អ៊ីនធើណែត​យ៉ាង​ប្រាកដប្រជា​

ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​គន្លឹះ​នៃ​​វិស័យ​ហិរញ្ញវត្ថុ​ ​ថាមពល​​អគ្គិសនី​និង​ទូរគមនាគមន៍​ជាដើម​ជា​ផ្នែក​​គន្លឹះ​ក្នុង​ការ​ដំណើរការ​នៃ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ ​និងជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​​សន្តិសុខ​បណ្តាញ​អ៊ីនធើណែត​។​

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ​ប្រទេសចិន​ត្រូវ​​ពន្លឿន​កិច្ច​កសាង​ប្រព័ន្ធ​ធានា​​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​គន្លឹះ​ ​ហើយ​ចាំបាច់ត្រូវ​សិក្សា​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​ ​ដើម្បី​ការពារ​សន្តិសុខ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​គន្លឹះ​របស់​ប្រទេសជាតិ​។​

សហគ្រាស​បណ្តាញ​អ៊ីនធើណែត​ចិន​ត្រូវ​តែ​មាន​ទំនួលខុសត្រូវ​

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ​ត្រូវ​តែ​ធ្វើ​ឱ្យ​របៀបរៀបរយ​និង​សណ្តាប់ធ្នាប់​នៃ​ទីផ្សារ​មាន​បទដ្ឋាន​ ​ត្រូវ​ពន្លឿន​ដំណើរ​តាក់តែង​ច្បាប់​នៃ​បណ្តាញ​អ៊ីន​ធើណែត​ ​ព្រមនិង​ធ្វើ​ឱ្យ​ល្អ​ពេញលេញ​នូវ​វិធានការ​ត្រួត​ពិនិត្យ​និង​គ្រប់គ្រង​តាម​ច្បាប់​។ ​សហគ្រាស​កាន់តែ​ធំ​  នោះ​ក៏​មាន​ទំនួលខុសត្រូវ​ខាង​សង្គម​និង​សីលធម៌​កាន់តែ​ធំ​ដែរ​។​ ​សហគ្រាស​បណ្តាញ​អ៊ីនធើណែត​ត្រូវ​តែ​តបស្នង​សងគុណ​ចំពោះ​សង្គមជាតិ​​និង​ផ្តល់​សុខុមាលកិច្ច​ដល់​ប្រជាជន​។

៣ ឆ្នាំ​បន្ទាប់​ពី​​សុន្ទរកថា​ ១៩​មេសា​ ប្រទេស​ចិន​បាន​ចាត់​វិធានការ​ជា​ច្រើន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​៖

-​ដាក់​ចេញ “​គោលការណ៍​យុទ្ធសាស្ត្រ​ស្តីពី​ការ​អភិវឌ្ឍ​ព័ត៌មាន​ភាវូបនីយកម្ម​របស់​រដ្ឋ ” ក្នុង​ន័យ​គ្រោង​ផែនការ​អភិវឌ្ឍន៍​ភ្នែក​​ព័ត៌មាន​វិទ្យា​របស់​រដ្ឋ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នា​ពេល​អនាគត ។

-​ដាក់​ចេញ​ “​យុទ្ធសាស្ត្រ​សន្តិសុខ​នៃ​បណ្តាញ​អ៊ីនធឺណែត​របស់​រដ្ឋ ” ក្នុង​ន័យ​គាំពារ​អធិប្បតេយ្យភាព​ សនិ្តសុខ​និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​របស់​រដ្ឋ​តាម​បណ្តាញ​អ៊ីនធឺណែត ។

-​ ដាក់​ចេញ “​ច្បាប់​សនិ្តសុខ​​បណ្តាញ​អ៊ីនធឺណែត ” ដែល​ជា​ច្បាប់​មូលដ្ឋាន​ទីមួយ​លើ​វិស័យ​សនិ្តសុខ​បណ្តាញ​អ៊ីនធឺណែត​របស់​ប្រទេស​ចិន​ ​។

-​ ក្នុង​លក្ខន្តិកៈ​ទូទៅ​នៃ​ច្បាប់​រដ្ឋប្បវេណី បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​ការពារ​ព័ត៌មាន​ តួលេខ និង​ទ្រព្យ​សម្បតិ្ត​សិប្បនិម្មិត​របស់​បុគ្គល​ជាដើម ។

៣ឆ្នាំ​បន្ទាប់ពីសុន្ទរកថា ១៩ មេសា ​ផែនការ​យុទ្ធសាស្ត្រ​ ​វិធានការ​និង​គោល​នយោបាយ​មួយ​ចំនួន​បាន​ត្រូវ​​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​ ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ចិន ហេតុ​នេះ​ហើយ​បាន​ជា​ក្នុង​ដំណើរ​​កសាង​ប្រទេស​ចិន​ឲ្យ​ក្លាយ​ជា​ប្រទេស​ខ្លាំង​ពូកែ​ខាង​បណ្តាញ​អ៊ីនធឺណែត​ ​គឺមាន​​ការ​ធានា​រ៉ាប់រង​កាន់​តែ​រឹង​មាំ​ពី​ប្រព័ន្ធ​ច្បាប់​ ៕

 

អ្នកបកប្រែ:Wang Xing