ការិយាល័យនៃក្រុមដឹកនាំការងារសម្រាប់ការលើកកម្ពស់ការកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"នៅថ្ងៃទី ២២ ខែមេសា បានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា <វឌ្ឍនភាព វិភាគទាននិងការរំពឹងទុកក្រោមបរិបទនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ">ដោយចែងថា លទ្ធផលជាក់ស្តែងចំនួន ២៧៩ ប្រការដែលបានបង្កើតឡើងដោយវេទិកាកំពូលលើកទី១ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"ត្រូវបានអនុវត្តយ៉ាងពេញលេញ។
របាយការណ៍នេះបាននិយាយថា វេទិកាកំពូលលើកទី១ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"បានក្លាយទៅជាវេទិកាដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសនានានិងអង្គការអន្តរជាតិដែលមានវត្តមានដើម្បីធ្វើឲ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ ការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកនិងទំនាក់ទំនងយ៉ាងស្និទ្ធស្នាល។ការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"ដើម្បីផ្តោតទៅលើការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិនិងរួមចំណែកដល់ការជំរុញកំណែទម្រង់នៃប្រព័ន្ធអភិបាលកិច្ចសកលនិងសកលភាវូបនីយកម្មផែ្នកសេដ្ឋកិច្ច៕
អ្នកបកប្រែ:Wei Wei