លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនគូសបញ្ជាក់ថា គួរតែបង្កើនការសិក្សាស្រាវជ្រាវអំពីចលនា៤ឧសភា និងស្មារតីចលនា៤ឧសភា ដើម្បីជំរុញនិងលើកទឹកចិត្តឲ្យយុវជនដ៏ច្រើនកុះករធ្វើការតស៊ូឥតស្រាកស្រាន្តដើម្បីស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិន

2019-04-22 17:23:50 |ប្រភព:CRI

រសៀល​ថ្ងៃទី ១៩ ខែ​មេសា ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​សិក្ខា​សាលា​សិក្សា​ស្រាវ​ជ្រាវ​លើក​ទី​១៤​អំពី​អត្ថន័យ​ប្រវត្តិសាស្ត្រ​​និង​តម្លៃ​ក្នុង​យុគសម័យ​របស់​ចលនា​៤​ឧសភា ។ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា ដោយ​បាន​គូស​បញ្ជាក់​ថា ចលនា​៤ ឧសភា​ជា​ព្រឹតិ្តការណ៍​ធំ​និង​សំខាន់​​ដែល​មាន​សារៈសំខាន់​ជា​និមិត្តសញ្ញា​ក្នុង​ប្រវតិ្តសាស្ត្រ​សម័យ​ទំនើប ស្មារតី​ចលនា​៤ ឧសភា​ជា​ទ្រព្យ​សម្បតិ្ត​ខាង​ស្មារតី​ដ៏​មាន​តម្លៃ​ដែល​ចលនា​៤​ឧសភា​បាន​បង្កើត​ឡើង​ ។ ថ្ងៃនេះ យើង​រំលឹក​ចលនា​៤ ឧសភា ផ្សព្វ​ផ្សាយ​ស្មារតី​៤ ឧសភា ចាំបាច់​ត្រូវ​បង្កើន​ការ​ស្រវា​ជ្រាវ​អំពី​ចលនា​៤​ឧសភាព និង​ស្មារតី​៤ ឧសភា​ ក្នុង​ន័យ​ជំរុញ​និង​ណែនាំ​ឲ្យ​យុវជន​ដ៏​ច្រើន​កុះករ​​ធ្វើ​ការ​តស៊ូ​ឥត​ស្រាក​ស្រាន្ត​នៅ​ក្រោម​ការ​លើក​ទឹក​ចិត្ត​ពី​ស្មារតី​៤ ឧសភា ​ដើម្បី​យក​ជ័យជម្នះ​ក្នុង​​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ និង​ដណ្តើម​យក​ជ័យជម្នះ​ដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​នៃ​ប្រទេសចិន​ក្នុង​យុគសម័យ​ថ្មី ក៏​ដូច​ជា​សម្រេច​បាន​នូវ​សុបិនចិន​ដែល​ស្តារភាព​រុង​រឿង​ថ្កុំថ្កើង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ឡើង​វិញ​ផង​ដែរ ៕​

 

អ្នកបកប្រែ:Guo Xiangqing