លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះសន្និសីទក្រុមប្រឹក្សាភិបាលលើកទីមួយនៃសម្ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននៃខ្សែក្រវាត់មួយនិងផ្លូវមួយ

2019-04-23 17:56:24 |ប្រភព:CRI

ថ្ងៃទី២៣​ខែមេសា​ សន្និសីទនៃ​ក្រុមប្រឹក្សាភិបាល​លើកទីមួយ​នៃសម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ផ្នែកព័ត៌មាន​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​បាន​សម្ពោធបើក​នៅក្រុងប៉េកាំង​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​អបអរសាទរ​ចំពោះ​សន្និសីទនេះ ។

លោក​ស៊ីជីនភីង​បានបង្ហាញថា​ គំនិតផ្តួចផ្តើម​ស្តីពី​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​មាន​ប្រភពពី​ប្រទេសចិន​ តែឱកាស​និងសមិទ្ធផល​គឺជារបស់នៃ​ពិភពលោក​ ។ ភាគីនានា​ដែល​ចូលរួម​គំនិត​ផ្តួចផ្តើមនេះ​កំពុង​ខិតខំប្រឹងប្រែង​កសាង​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​នេះ​ទៅជា​ផ្លូវសន្តិភាព​ ផ្លូវវិបុលភាព ​ផ្លូវបើកទូលាយ​និងផ្លូវច្នៃ​ប្រឌិតថ្មី ។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ​សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ផ្នែកព័ត៌មាន​នៃ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​បានផ្តល់​វេទិកា​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ងាយស្រួល​ចំពោះ​ប្រព័ន្ធ​សារព័ត៌មាន​នៃគ្រប់ប្រទេស​ ។ ​ហើយ​រំពឹងថា​ ​ស្ថាប័ននានា​នៃ​ក្រុមប្រឹក្សាភិបាល​​​បំផុស​ស្មារតី​ផ្លូវសូត្រ​ បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ បង្កើត​បរិយាកាស​មតិ​ដ៏ល្អ​ប្រសើរ​សម្រាប់​កិច្ចកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយគ្នា ​ដើម្បីធ្វើឲ្យ​ការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយគ្នា​អំណោយផល​កាន់តែល្អ​និងកាន់តែ​ច្រើនដល់​ប្រជាជន​របស់​ប្រទេស​តាមបណ្តោយ​ខ្សែក្រវាត់​មួយនិង​ផ្លូវមួយ ។

 

អ្នកបកប្រែ:Sun Lingling