លោកស៊ីជីនភីងជួបសន្ទនាជាមួយប្រធាននៃគណៈប្រតិភូពហុប្រទេសដែលចូលរួមសកម្មភាពកងទ័ពជើងទឹកពហុប្រទេសអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតកងទ័ពជើងទឹកប្រជាជនចិន

2019-04-23 18:02:54 |ប្រភព:CRI

ព្រឹកថ្ងៃ​ទី​២៣ខែ​មេសា ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​ជួប​សន្ទនា​ជា​មួយ​ប្រធាន​នៃ​គណៈប្រតិភូ​ពហុប្រទេស​ដែល​តប​តាម​សេចក្តី​អញ្ជើញ​មក​ចូលរួម​សកម្មភាព​កងទ័ពជើងទឹក​ពហុប្រទេស​អបអរសាទរ​ខួប៧០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ជើង​ទឹក​ប្រជាជនចិន​នៅ​ទី​ក្រុង​Qingdao ​លោកបាន​តំណាង​រដ្ឋាភិបាល​និង​កងទ័ព​ចិន​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះ​នាយទាហាន​និង​ពលទាហាន​កងទ័ព​ជើងទឹង​នៃ​បណ្តា​ប្រទេស​នានា​ដែល​មក​ចូលរួម​សកម្មភាព។

លោកស៊ីជីនភីង​បាន​ថ្លែង​ថា ​ប្រជាជន​ចិន​ស្នេហា​សន្តិភាព ​ស្វែងរក​សន្តិភាព ​នឹង​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិវិធី​មិន​ងាករេ។ប្រទេស​ចិន​ប្រកាន់​គោលនយោបាយ​ការពារជាតិ​មាន​លក្ខណៈការពារ​យ៉ាង​តឹងរឹង ​ផ្តួច​ផ្តើម​ទស្សនៈសន្តិសុខ​ថ្មី​គឺ​រួម​គ្នា ចម្រុះ កិច្ច​សហប្រតិបត្តិការ​និង​ជា​និរន្តរភាព។​កងទ័ពចិន​មាន​ឆន្ទៈ​រួម​វិភាគទាន​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ភាព​រុងរឿង​នៃ​មហាសមុទ្រ​ដោយ​រួម​ជា​មួយ​កងទ័ព​បណ្តា​ប្រទេស​នានា។

 

អ្នកបកប្រែ:Ma Xiaoqing