ថ្ងៃទី២៣ខែមេសា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពដង្ហែក្បួនព្យុហយាត្រាលើសមុទ្រដើម្បីអបអរសាទរខួបទី៧០នៃការបង្កើតកងទ័ពជើងទឹកប្រជាជនចិនដែលធ្វើឡើងនៅក្រុង Qingdao ។ ប្រធានគណៈប្រតិភូនៃកងទ័ពជើងទឹកដែលមកពីប្រទេសចំនួន៦១បានជួបជុំគ្នានៅលើនាវាសញ្ញា“ស៊ីនីង”ដែលជានាវាត្រួតមើលការដង្ហែក្បួនព្យុហយាត្រា ហើយនាវាចម្បាំង៣២គ្រឿងនៃកងទ័ពជើងទឹកប្រជាជនចិននិងនាវាចំនួន១៨គ្រឿងនៃប្រទេសចំនួន១៣ដែលចូលរួមសកម្មភាពនេះបានចូលរួមការដង្ហែក្បួនព្យុហយាត្រា ។
កងទ័ពជើងទឹកប្រជាជនចិនបានបង្កើតឡើងនៅក្រុង Taizhou ខេត្ត Jiangsu កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ១៩៤៩ បច្ចុប្បន្ននេះបានរីកចម្រើនក្លាយទៅជាកងកម្លាំងប្រដាប់អាវុធលើសមុទ្រដែលអាចគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ការអភិវឌ្ឍរបស់ជាតិដោយមានប្រសិទ្ធិភាពជាសន្សឹមៗ ។
អ្នកបកប្រែ:Sun Lingling