ថ្ងៃទី២៤ខែមេសា សន្និសីទបង្កើតគណៈកម្មាធិការកិច្ចសហប្រតិបត្តិការនៃឃ្លាំងគំនិតអន្តរជាតិស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ”បានធ្វើឡើងនៅក្រុងប៉េកាំង ។ លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះសន្និសីទនេះ ។
លោកស៊ីជីនភីងបានថ្លែងថា គំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់មួយនិងផ្លូវមួយ”មានប្រភពពីប្រទេសចិន ហើយជារបស់ពិភពលោក ។ ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីនានា “ខ្សែក្រវាត់មួយនិងផ្លូវមួយ”បានក្លាយទៅជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបើកទូលាយនិងបរិយាប័ន្ននិងផលិតផលសាធារណៈទូទាំងពិភពលោកដែលត្រូវគេស្វាគមន៍ជាទូទៅ ។ ឃ្លាំងគំនិតជាកម្លាំងសំខាន់ក្នុងការរួមគ្នាកសាង“ខ្សែក្រវាត់មួយនិងផ្លូវមួយ” ។ ការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការខាងឃ្លាំងគំនិត នឹងធ្វើឲ្យការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅ និងប្រមូលផ្តុំមតិឯកភាពគ្នា ដើម្បីរួមវិភាគទានសម្រាប់ការជំរុញកិច្ចកសាង“ខ្សែក្រវាត់មួយនិងផ្លូវមួយ”មានភាពកាន់តែស៊ីជម្រៅនិងជាក់ស្តែងនិងបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ។
អ្នកបកប្រែ:Sun Lingling