ប្រធានវិទ្យាស្ថានសា្រវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់មួយនិងផ្លូវមួយ”ផ្តល់វេទិកានិងកាលានុវត្តភាពសំខាន់ក្នុងការធ្វើឲ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃប្រទេសនានាលើពិភពលោក

2019-04-25 10:05:24 |ប្រភព:CRI

ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាននៃ​​ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហ្វា​ចិន​នៅរាជធានី​​ភ្នំ​ពេញ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ ប្រធាន​វិទ្យា​ស្ថាន​​ស្រាវជ្រាវ​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​ថ្លែង​ថា​ ការផ្តួច​ផ្តើម​គំនិត​ “ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ​”របស់​ប្រទេស​ចិន​ជា​ផលិតផល​សាធារណៈដែលសហគមន៍​អន្តរជាតិ​ទទួល​យក​ជា​ទូទៅ​ ។ ​គំនិត​​នេះ​​បាន​ផ្តល់​វេទិកា​និង​កាលានុវត្តភាព​សំខាន់​ក្នុង​ការ​ធ្វើឲ្យ​មានភាព​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិកានៃ​​ប្រទេសនានា​លើ​ពិភពលោក ។

លោក​ប្រធាន​បាន​ថ្លែ​ងថា​ ប្រទេសកម្ពុជា​ជា​អ្នកគាំទ្រ​យ៉ាង​ម៉ឹងម៉ាត់​ចំពោះកិច្ច​កសាង​គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ ” ។ លោក​ចាប់​ផ្តើម​​ធ្វើ​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​ “​ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ” កាល​ពី​ឆ្នាំ​ ២០១៤ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ កិច្ច​កសាងគំនិត​​ផ្តួច​ផ្តើម​ “​ ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​”​ បាន​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​យ៉ាងខ្លាំង​ ។ ប្រទេស​នីមួយៗមាន​សិទ្ធ​បញ្ចេញ​មតិដោយ​​ស្មើ​គ្នា​ រួមគ្នាកំណត់​និង​អនុវត្ត​គម្រោង​ស្តីពី​ “ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ”  ដើម្បី​ចែករំលែក​ការ​អភិវឌ្ឍ​ជា​និរន្តរភាព ។

 

អ្នកបកប្រែ:Li Qingli