ខេត្តយូណានផ្តល់សេវាកម្មនិងច្របាច់បញ្ចូលក្នុងការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដែលបានទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់

2019-04-25 17:33:13 |ប្រភព:yunnangateway

នាព្រឹកថ្ងៃទី២៤ ខែមេសា  កិច្ចប្រជុំជំនាញខេត្តយូណានក្នុងកិច្ចប្រជុំប្រព័ន្ធសារព័ត៌មានចិននិងបរទេសនៃវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លួវមួយ"បានប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាតជាតិចិន។  យោងតាមដំណឹងបានឱ្យដឹងថា  ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការអន្តរជាតិគំនិតផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ  ខេត្តយូណានបានពង្រីកឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍  ព្រមទាំងទទួលលទ្ធផលវិជ្ជមានក្នុងការផ្តល់សេវាកម្មដល់ការកសាងផ្លូវដែលប្រកបដោយសន្តិសុខ  បើកចំហរ  វិបុលភាព  ច្នៃប្រឌិតថ្មីនិងអរិយធម៌។

ចំពោះការផ្តល់សេវាកម្មនិងច្របាច់បញ្ចូលក្នុងការកសាងផ្លូវប្រកបដោយសន្តិសុខ  បើកចំហរ  វិបុលភាព  ច្នៃប្រឌិតថ្មីនិងអរិយធម៌  ខេត្តយូណានបានធ្វើការយ៉ាងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ការពង្រីកក្របខ័ណ្ឌមិត្តភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជុំវិញប្រទេសចិន  បំផុសកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍរួមគ្នាខេត្តយូណានបានបង្កើតនិងកែសម្រួលឥតឈប់ឈរទៅលើយន្តការកិច្ចសហប្រតិបត្តិការពហុភាគីនិងទេ្វភាគីអន្តរជាតិ  ដែលបានក្លាយទៅជាភាគីចូលរួមសំខាន់និងអ្នកជម្រុញក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ (GMS) និងកិច្ចសហប្រតិបត្តិការបង់ក្លាដេសចិនឥណ្ឌានិងមីយ៉ាន់ម៉ា  ដែលនេះបានបង្កើតជាយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន៥នៅទន្លេមេគង្គ។  ព្រមទាំងរៀបចំពិព័រណ៍ចិន—អាស៊ី​ខាងត្បូង ទាំង៥លើកនិងនៅឆ្នាំ២០១៨បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការចិន-អាស៊ីខាងត្បូងលើកទីមួយ។

ក្រៅពីនេះ  ខេត្តយូណានបានជំរុញយ៉ាងសកម្មនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ផ្លូវហាយវេចិន-វៀតណាម  ចិន-ឡាវ ចិន-មីយ៉ាន់ម៉ា(តាមទិសដៅទីក្រុងរុយរី)និងផ្លូវដែកប្រទេសចិន-វៀតណាមបានដាក់ឱ្យប្រើប្រាស់ក្នុងខេត្តយូណាន  ផ្លូវដែកប្រទេសចិន-ឡាវបានចាប់ផ្តើមសាងសង់គ្រប់ខ្សែ  ផ្លូវដែកចិន-មីយ៉ាន់ម៉ាក្នុងខេត្តយូណានបានបង្កើនល្បឿនលឿនសាងសង់  ក្នុងខេត្តយូណានបានបើកខ្សែអាកាសចរណ៍អន្តរជាតិនិងតំបន់ចំនួន៨១ខ្សែ។  បំពង់បង្ហូរប្រេងនិងឧស្ម័នរវាងចិន-មីយ៉ាន់ម៉ាបានដំណើរការគ្រប់ជ្រុងជ្រោយរីឯរវាងប្រទេសវៀតណាម  ឡាវនិងមីយ៉ាន់ម៉ាបានសម្រេចពាណិជ្ជកម្មបណ្តាញថាមពលអគ្គិសនីដោយផ្នែកវិសាលភាពសេវាបញ្ជូនសារអន្តរជាតិបានគ្របដណ្តប់ប្រទេសចំនួន៨នៅជុំវិញប្រទេសចិន។

ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើពហុវិស័យកាន់តែស៊ីជម្រៅ។ ឆ្នាំ២០១៨  ខេត្តយួណានទាំងមូលបានសម្រេចទំហំនាំចេញនាំចូលសរុប២៩៨៩០លានដុល្លាអាមេរិក  ដល់ឆ្នាំ២០១៨  ខេត្តយូណានបានវិនិយោគរៀបចំសហគ្រាសនិងអង្គភាពចំនួន៧៨៨នៅប្រទេសនិងតំបន់ចំនួន៥៨ទូទាំងពិភពលោក  ទំហំវិនិយោគផ្ទាល់សរុបចំនួន១០៤២១លានដុលាអាមេរិក។

លើកកម្ពស់ការផ្លាស់ប្តូរវិស័យអប់រំ  វប្បធម៌និងសុខាភិបាល  និស្សិតបន្តការសិក្សានៅខេត្តយូណានមានចំនួន១៨៨០០នាក់  ថែមទាំងរៀបចំពិព័រណ៍ខ្នាតធំនិងសកម្មភាពអបអរសាទរបុណ្យគ្រប់ប្រភេទ  ដែលបានបង្ហាញគ្រប់ជ្រុងជ្រោយនូវខេត្តយូណានចម្រុះពណ៌·ឋានសួគ៌ទេសចរណ៍។  ក្រសួងនិងខេត្តបានកសាងព្រមទាំងគ្រប់គ្រងដោយសហការណ៍រួមគ្នារវាងមជ្ឈមណ្ឌលវប្បធម៌ចិននៅទីក្រុងភ្នំពេញប្រទេសកម្ពុជានិងទីក្រុងយ៉ាងហ្គនប្រទេសមីយ៉ាន់ម៉ាក្នុងការកសាងវេទិកាតាំងបង្ហាញវប្បធម៌ថ្នាក់ជាតិនៅក្រៅប្រទេស​៕

អ្នកសារព័ត៌មាន៖ Zhang Ruogu

ប្រភពរូបថត៖ Zhou Can

អ្នកបកប្រែ៖ លីហ្សា