ពិធីបោះពុម្ពផ្សាយជាលើកដំបូងនូវសៀវភៅ« គំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” របស់លោកស៊ីជីនភីង »ជាភាសាអង់គ្លេសនិងបារាំងប្រារព្វឡើងនៅក្រុងប៉េកាំង

2019-04-25 18:11:40 |ប្រភព:CRI

ពិធី​បោះពុម្ព​ផ្សាយជា​លើកដំបូង​នូវ​​សៀវភៅ​«  គំនិត​ផ្តួចផ្តើម​​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ” ​របស់​លោក​ស៊ីជីនភីង​ »ជា​ភាសា​អង់គ្លេស​និង​បារាំង​បាន​ប្រារព្វឡើង​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២៤ ខែ​ មេសា​ ។ ពីធី​នេះ​រៀបចំ​ដោយ​ការិយាល័យ​ព័ត៌មាន​នៃក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​នាយកដ្ឋាន​បោះពុម្ព​ផ្សាយ​អន្តរជាតិ​ចិន​ ។ តំណាង​ជាង​ ២០០ នាក់​ដែល​មកពី​មជ្ឈដ្ឋាន​គំនិត​ជាតិនិង​អន្តរជាតិ​ព្រមទាំង​​ស្ថាប័នបោះពុម្ព​និង​ការ​បកប្រែ​ជា​ភាសាបរទេស​ជាដើម​បាន​ចូលរួម​ពិធីនេះ ។

លោក Jiang Jianguo អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បានថ្លែង​ថា​ គំនិត​ផ្តួច​ផ្តើម​រួម​គ្នា​កសាង​ “ខ្សែក្រវាត់មួយនិង​ផ្លូវ​មួយ​” ជា​គំនិត​ដ៏​អស្ចារ្យមួយ​​ដែល​លើក​ឡើង​ រៀបចំ​និង​ជំរុញ​ដោយ​លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ ។ ​គំនិតផ្តួចផ្តើម​ “ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ “ ជា​វិធានការ​សំខាន់​ក្នុង​ការ​បង្កើន​ការ​បើកទូលាយ​របស់​ចិន​ ជា​គម្រោង​របស់​ចិន​ក្នុង​ការ​ធ្វើឲ្យ​ល្អ​ប្រ​សើរ​នូវ​អភិបាលកិច្ច​សកល​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​វេទិកា​ជាក់ស្តែង​ក្នុងការ​ជំរុញ​កសាង​សហគមន៍​រួម​វាសនានៃ​មនុស្ស​ជាតិ​ ។ ​លោក​បាន​រំពឹងទុកថា​  ប្រជាជន​ទាំងអស់​មាន​ឆន្ទៈកាន់តែ​រ៉ឹងមាំ​ក្នុងការ​ចូល​រួម​កិច្ច​កសាង​គំនិត​ផ្តួចផ្តើម​ “ ខ្សែក្រវាត់មួយនិងផ្លូវ​មួយ”តាម​រយៈការអាន​សៀវភៅ​ ​«  គំនិត​ផ្តួចផ្តើម​​ “ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ” ​របស់​លោក​ស៊ីជីនភីង​ »  ដើម្បី​ឆ្ពោះទៅកាន់​អនាគត​ដ៏​ល្អ​បវរ​តាមរយៈគំនិត​នេះ​ ។

 

អ្នកបកប្រែ:Li Qingli