ថ្ងៃទី២៦ខែមេសា ក្នុងវេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”លើកទី២លោកស៊ីជីនភីងប្រធានរដ្ឋចិនបានថ្លែងថា ត្រូវតែជំរុញឲ្យការរួមគ្នាកសាងខ្សែក្រវាត់មួយនិងផ្លូវមួយរីកចម្រើនឥតឈប់ឈរទៅកាន់ទិសដៅអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ត្រូវការប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ត្រូវប្រកាន់ខ្ជាប់ទស្សនៈស្តីពីការបើកទូលាយ ពណ៌បៃតងនិងមានឥរិយាបថស្អាតស្អំ ដើម្បីខំប្រឹងសម្រេចគោលដៅដែលមានស្តង់ដាខ្ពស់ មានអំណោយផលដល់ប្រជាជននិងមានភាពជានិរន្ត ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ការជំរុញឲ្យការរួមគ្នាកសាងខ្សែក្រវាត់មួយនិងផ្លូវមួយរីកចម្រើនដោយគុណភាពខ្ពស់ត្រូវប្រកាន់ខ្ជាប់ការមានតម្លាភាពក្នុងរាល់កិច្ចសហប្រតិបត្តិការ រួមគ្នាមិនអត់ឱនឲ្យអំពើពុករលួយជាដាច់ខាត ជំរុញឲ្យសហគ្រាសធ្វើអាជីវកម្មតាមច្បាប់កំណត់និងស្តង់ដាអន្តរជាតិជាទូទៅ ក្នុងពេលជាមួយគ្នានេះ គោរពតាមច្បាប់កំណត់នៃប្រទេសនានា ដើម្បីធានាជាក់លាក់ឲ្យមានភាពជានិរន្តក្នុងពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ៕
អ្នកបកប្រែ:Zheng Lei