ពិព័រណ៍សាកវប្បកម្មពិភពលោកក្រុងប៉េកាំងឆ្នាំ ២០១៩ សម្ពោបើក លោកស៊ីជីនភីងអញ្ជើញចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថា

2019-04-29 09:19:27 |ប្រភព:yunnangateway

ពិធីសម្ពោធបើក​នៃ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុងប៉េកាំង​ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើង​នៅក្រុងប៉េកាំង​នៅថ្ងៃទី ២៨ ខែមេសា ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បានអញ្ជើញ​ចូលរួម​ពិធី​សម្ពោធបើក​ព្រមទាំង​បាន​ថ្លែងសុន្ទរកថា ។

មេដឹកនាំ​និង​បេសកជនពិសេស​នៃប្រទេស​ចំនួន ១១ អ្នកទទួលខុសត្រូវ​នៃអង្គការ​អន្តរជាតិ​មានពាក់ព័ន្ធ ភាគីអន្តរជាតិ​ដែល​ចូលរួមពិព័រណ៍ ឥស្សរជន​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ពិភពលោក​និង​អ្នកជំនាញការ​ល្បីឈ្មោះ​មជ្ឈដ្ឋាន​សាកវប្បកម្ម​ជាដើម ប្រហែល ៩០០ នាក់​បានអញ្ជើញ​ចូលរួម​ពិធោះសម្ពោធបើក ។

 ប្រធានបទ​នៃ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុងប៉េកាំង​ឆ្នាំ ២០១៩ គឺ​ជីវភាព​បៃតង​និង​ស្រុកស្អាត ។ ក្នុងអំឡុងពេល​ធ្វើពិព័រណ៍​រយៈពេល ១៦២ ថ្ងៃ ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន ១១០ នឹង​ចូលរួម​ការតាំងពិព័រណ៍ ខេត្ត​និងទីក្រុង​ចំនួន ៣១ នៃប្រទេសចិន​និង​ភាគី​ចូលរួម​ពិព័រណ៍​មិនមែនរដ្ឋាភិបាល​ជាង ១២០ ក្នុងនោះ​រួមមាន​ហុងកុង ម៉ាកាវ​និង​តៃវ៉ាន់​ក៏នឹង​ចូលរួមពិព័រណ៍ដែរ ។ ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុងប៉េកាំង​ជាពិព័រណ៍អន្តរជាតិ​ថ្នាក់ខ្ពស់បំផុត​និង​ទ្រង់ទ្រាយ​ធំបំផុត​ដែល​រៀបចំធ្វើ​ដោយ​ប្រទេសចិន​បន្ទាប់ពី​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុងកុនមីង ពិព័រណ៍​ពិភពលោក​សៀងហៃ​និង​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកដំបូង ៕

អ្នកបកប្រែ:Xu Xiaoxia