ថ្ងៃទី០៥ ខែឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងពីមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តយូណានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ ១ ឧសភាទូទាំងខេត្តយូណានបានទទួលភ្ញៀវទេសចរប្រមាណ១១.៩២៨លាននាក់ នៅក្នុងនោះ បានទទួលភ្ញៀវទេសចរឆ្លងថ្ងៃប្រមាណ៤.៥៥៦៩លាននាក់ និងបានទទួលភ្ញៀវទេសចរដែលមកទេសចរមួយថ្ងៃប្រមាណ៧.៣៧១១លាននាក់។
ទូទាំងខេត្តយូណានទទួលបានប្រាក់ចំណូលទេសចរណ៍សរុប១៣៦០លានដុល្លារអាមេរិក ក្នុងនោះទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរឆ្លងថ្ងៃសរុប ៧៦៣.៦លានដុល្លារអាមេរិកលានយ័ន ទទួលបានប្រាក់ចំណូលទេសចរណ៍ពីភ្ញៀវទេសចរដែលមកទេសចរមួយថ្ងៃសរុប៥៩៦.៤លានដុល្លារអាមេរិក។
ជាងនេះទៅទៀត បានឱ្យដឹងថា ទីក្រុងដែលទទួលភ្ញៀវទេសចរនាំមុខទាំង៥ក្នុងខេត្តយូណានគឺ ទីក្រុងគុនមីញ មណ្ឌលស្វយ័តហុងហឹ ទីក្រុងយូស៊ី ទីក្រុងចៅថុង និងមណ្ឌលស្វយ័តដាលី៕
អ្នកសារព័ត៌មាន៖ Wang Huan
ប្រភពរូបថត៖ Wang Huan Li Zha
អ្នកបកប្រែ៖ លីហ្សា