ទស្សនាវដ្តី Qiushi ចេញផ្សាយអត្ថបទសំខាន់របស់លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្រោមចំណងជើងថា ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានូវអរិយធម៌ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការរីកចម្រើនផ្នែកអរិយធម៌របស់មនុស្សជាតិនិងសន្តិភាពនិងការអភិវឌ្ឍពិភពលោក

2019-05-05 18:14:23 |ប្រភព:CRI

ទស្សនាវដ្តី ​Qiushi​ ដែល​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃទី១​ខែឧសភា​បាន​ចេញផ្សាយ​អត្ថបទ​ដ៏សំខាន់​របស់​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ក្រោម​ចំណងជើងថា​ ការផ្លាស់ប្តូរ​និងរៀនសូត្រ​ពីគ្នានូវ​អរិយធម៌​ជាកម្លាំង​ចលករ​ដ៏សំខាន់​សម្រាប់​ជំរុញ​ការរីកចម្រើន​ផ្នែក​អរិយធម៌​របស់​មនុស្សជាតិ​និងសន្តិភាព​និងការអភិវឌ្ឍ​ពិភពលោក ។

អត្ថបទ​គូសបញ្ជាក់ថា ​ពិភពលោក​នាពេល​​បច្ចុប្បន្ន ​ប្រជាជន​បណ្តា​ប្រទេសនានា​បាន​បង្កើត​​ទៅជា​សហគមន៍​រួមវាសនា​ដែលមិនអាច​បែងចែកពីគ្នា ​។ គួរតែ​ជំរុញ​អរិយធម៌​ខុសគ្នា​គោរពគ្នា​ទៅវិញ​ទៅមកនិង​រាប់អានគ្នា​ដោយ​ភាពសុខដុមរមនា​ ដើម្បីធ្វើឲ្យ​ការផ្លាស់ប្តូរ​និង​រៀនសូត្រ​ពីគ្នានូវ​អរិយធម៌​ឲ្យ​ក្លាយទៅជា​ស្ពានមិត្តភាព​រវាង​ប្រជាជន​គ្រប់ប្រទេស​ ជាកម្លាំង​ជំរុញ​ការរីកចម្រើន​សង្គម​មនុស្សជាតិ​និងខ្សែ​តភ្ជាប់​សន្តិភាព​ពិភពលោក ។

អត្ថបទ​គូសបញ្ជាក់ថា ​ប្រជាជន​ចិននឹង​សំអាងតាម​ភាពរីកចម្រើន​ថ្មីនៃយុគសម័យ​ ធ្វើឲ្យ​អរិយធម៌​ជនជាតិចិន​រួមជាមួយ​អរិយធម៌​ដ៏សម្បូរបែប​ដែលបង្កើត​ដោយ​ប្រជាជន​នៃ​បណ្តា​ប្រទេសនានា​លើពិភពលោក​ ដើម្បីផ្តល់​ការណែនាំ​ស្មារតីនិង​កម្លាំងជំរុញ​ស្មារតី​ដ៏ខ្លាំងក្លា​ចំពោះ​មនុស្សជាតិ ។

 

អ្នកបកប្រែ:Sun Lingling