មុនថ្ងៃរំលឹកខួបទិវាយុវជន៤ឧសភា ស្ថានទូតនិងស្ថានកុងស៊ុលចិនប្រចាំនៅបរទេសក៏ដូចជាអង្គភាពអាណិកជនចិននិងជនជាតិចិននៅបរទេសបានរៀបចំធ្វើសកម្មភាពដើម្បីរំលឹកខួបទី១០០នៃចលនា៤ឧសភា

2019-05-05 18:19:24 |ប្រភព:CRI

ថ្ងៃទី ៣ ខែ​ឧសភា ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​នូវែលសេឡង់​បាន​រៀប​ចំ​ពិធី​សំណេះ​ពិធីសំណាល​​រវាង​យុវ​មន្ត្រី​ទូត​​និង​តំណាង​និស្សិត​បន្ត​វិជ្ជា​នៅ​នូវែលសេឡង់  ដោយ​សម្គាល់​ឃើញ​ព្រមៗ​គ្នា​ថា​ ត្រូវ​មាន​​ទឹក​ចិត្ត​ស្នេហាជាតិ​ក្នុង​ការ​សិក្សា​​និង​បំពេញ​ការងារ​នៅ​ពេល​អនាគត ក្នុង​ន័យ​រួម​ចំណែក​របស់​ខ្លួន​ដើម្បី​សម្រេច​បាន​នូវ​សុបិន​ចិន​ដែល​ស្តារ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ឡើង​វិញ​ ។

​ដោយ​ឡែក​ កាល​ពី​ថ្ងៃទី ៣០ ខែ​មេសា ស្ថានទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌា​បាន​រៀប​ចំ​ពិធី​សំណេះសំណាល​រវាង​​យុវជន​ដើម្បី​រំលឹក​ខួប​ទី​១០០​នៃ​ចលនា​៤​ឧសភា​របស់​ចិន ។ យុវជន​ដែល​បាន​ចូល​រួមពិធី​បាន​​បញ្ចេញ​មតិ​របស់​ខ្លួន​យ៉ាង​សកម្ម​ ក្នុង​ន័យ​ចែក​រំលែក​រឿន​រ៉ាវ​ស្តីពី​ការ​តស៊ូ​និង​ការ​ស្វែង​រក​សុបិន​របស់​ខ្លួន ហើយ​ក៏​បាន​លើក​ឡើង​ពី​​បេសកកម្ម​និង​ភារកិច្ច​របស់​យុវជន​ក្នុង​យុគសម័យ​ថ្មី​ផង​ដែរ ។

ចំណែក​នៅ​ថ្ងៃទី ៣០ ខែ​មេសា​ផង​ដែរ សហភាព​សហព័ន្ធ​យុវជន​​នៃ​អាណិកជន​ចិន​និង​ជនជាតិ​​ចិន​នៅ​ប្រទេស​ Luxembourg បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ដើម្បី​រំលឹក​ខួប​ទី​១០០​នៃ​ចលនា​៤​ឧសភា ។ ថ្លែង​ក្នុង​សុន្ទរកថា លោក Zhang Zuyuan ប្រធាន​ប្រតិបតិ្ត​នៃ​សហភាព​សហព័ន្ធ​យុវជន​នៃ​អាណិក​ជនចិន​និង​ជនជាតិ​ចិន​នៅ​ប្រទេស Luxembourg បាន​​ថ្លែង​ថា កី្ត​ស្រឡាញ់​និង​ការ​នឹក​រលឹក​ចំពោះ​មាតុប្រទេស​របស់​យុវជន​ចិន ជា​កម្លាំង​ចលករ​ខាង​ស្មារតី​សម្រាប់​ជំរុញ​ឲ្យ​ពួក​គេ​មាន​ភាព​​ឧស្សាហ៍ព្យាយាម​ក្នុង​ការ​តស៊ូ​បំពេញ​ការងារ​នៅ​បរទេស ៕

 

អ្នកបកប្រែ:Guo Xiangqing