វត្តមានអ្នកដំណើរអំពីផ្លូវដែកនិងអាកាសចរណ៍ទូទាំងខេត្តយូណានយ៉ាងច្រើនកុះករក្នុងអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ១ ឧសភា

2019-05-06 17:49:04 |ប្រភព:yunnangateway

នាថ្ងៃទី០៥ ខែឧសភា  អ្នកសារព័ត៌មានបានទទួលដំណឹងពីស្ថាប័ន​ពាក់ព័ន្ធឱ្យដឹងថា  ក្នុងអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ១ ឧសភា វត្តមាននៃអ្នកដំណើរអំពីផ្លូវដែកនិងអាកាសចរណ៍ទូទាំងខេត្តយូណានយ៉ាងច្រើនកុះករ  ដែលបានដឹកជញ្ជួនភ្ញៀវទេសចរសរុប១.៩៨លាននាក់។

ក្នុងអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ១ ឧសភា  ផ្លូវដែកយូណានបានដឹកជញ្ជូនអ្នកដំណើរសរុប១.២០៩លាននាក់  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង ៤០.៥%  នៅក្នុងនោះ  ផ្លូវដែកល្បឿនលឿនបានដឹកជញ្ជូន៦៤ម៉ឺននាក់  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៥៤.៤%។  នាថ្ងៃទី០១ ខែឧសភា  បានដឹកជញ្ជូនអ្នកដំណើរប្រមាណ២៩.៩ម៉ឺននាក់  ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ១ ឧសភា។

ដោយសារបណ្តាញផ្លូវដែកយូណានកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ  ការធ្វើដំណើរតាមរយៈរថភ្លើងល្បឿនលឿនបានក្លាយទៅជាជម្រើសទីមួយ។

 

ខាងអាកាសចរណ៍ស៊ីវិល  ក្នុងអំឡុងពេលថ្ងៃសម្រាកនៃបុណ្យ១ ឧសភា  អាកាសយានដ្ឋានចំនួន១៥ទូទាំងខេត្តបានធានាជើងហោះហើរដឹកជញ្ជូនដល់៥៨៤៤គ្រឿងទទួលអ្នកដំណើរប្រមាណ៧៧.៥ម៉ឺននាក់  ទំនិញប្រមាណ៥១៦១.៩៤តោន។  នៅក្នុងនោះ  អាកាសយានដ្ឋានគុនមីញបានធានាជើងហោះហើរដឹកជញ្ជូនដល់៣៧៤០គ្រឿង  ទទួលអ្នកដំណើរប្រមាណ៥១ម៉ឺននាក់  ទំនិញប្រមាណ៤៦២៤.៤៤តោន៕

អ្នកសារព័ត៌មាន៖ Hu Xiaorong

អ្នកបកប្រែ៖លីហ្សា