ថ្ងៃទី៥ខែឧសភា សមាជិកនៃសន្និសីទប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានរៀនគតិអំពីការទូតរបស់លោកស៊ីជីនភីងជាពិសេស ។
សមាជិកនៃសន្និសីទប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានសម្គាល់ថា លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានរៀបចំផែនការ ចាត់តាំង និងណែនាំការងារជាមួយបរទេសក្នុងយុគសម័យថ្មី ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”បានក្លាយទៅជាវេទិកាកិច្ចសហប្រតិបត្តិការបើកទូលាយដ៏ធំបំផុតលើពិភពលោកបច្ចុប្បន្ន ការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិបានក្លាយទៅជាការណែនាំដ៏ច្បាស់លាស់សម្រាប់ប្រទេសចិនចូលរួមក្នុងកិច្ចការអភិបាលកិច្ចនិងជំរុញកំណែទម្រង់ប្រព័ន្ធអន្តរជាតិ ។ ជាពិសេសគឺវេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី“ខ្សែក្រវាត់និងផ្លូវ ”លើកទីពីរដែលទើបបិទបញ្ចប់នោះជាការអនុវត្តជាក់ស្តែងដ៏ជោគជ័យមួយទៀតនៃគតិការទូតរបស់លោកស៊ីជីនភីង ។ លោក ស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានលើកឡើងនូវទិសដៅនិងគោលដៅនៃការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ ”ដ៏មានគុណភាពខ្ពស់ ដើម្បីនាំមកនូវឱកាសដ៏ធំសម្បើមថ្មីដល់ការអភិវឌ្ឍរួមរវាងចិននិងពិភពលោក ។
សមាជិកនៃសន្និសីទប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានឯកភាពគ្នាថា នឹងរៀនសូត្រពីគតិការទូតរបស់លោកស៊ីជីនភីងយ៉ាងជ្រាលជ្រៅ ដើម្បីបង្កើននិងកែលម្អការងារជាមួយបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ។
អ្នកបកប្រែ:Sun Lingling