តាមការអញ្ជើញពីលោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Liu He សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិននៃកិច្ចចរចាសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងចិននិងអាមេរិក នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែឧសភា ដើម្បីចូលពិភាក្សាស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មវគ្គទី ១១ ជាមួយភាគីអាមេរិក៕
អ្នកបកប្រែ:Deng Qian