លោកខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានថ្លែងពេលផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មានចិននាពេលកន្លងទៅនេះថា វេទិកាកំពូលលើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់និងផ្លូវដែលទើបតែបានបញ្ចប់ដោយជោគជ័យនៅក្រុងប៉េកាំងនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវនៃប្រទេសតាមបណ្តោយកាន់តែជិតស្និទ្ធ។
លោកបន្តថា ក្នុងគ្រប់វិស័យនានាដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍនៃតំបន់ពិសេសសេដ្ឋកិច្ច រហូតដល់វប្បធម៌ទេសចរណ៍និងការការពារអេកូបរិស្ថាន បណ្តាប្រទេសដែលចូលរួមកិច្ចកសាងខ្សែក្រវាត់និងផ្លូវសុទ្ធតែអាចទទួលបាននូវផលប្រយោជន៍មិនខាន។ប្រទេសទាំងពីរកម្ពុជានិងចិនបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍដោយតភ្ជាប់គ្នារវាងខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្រ្តចតុកោណជាប់ជានិច្ច។
លោកបានបន្តទៀតថា ប្រទេសទាំងពីរកម្ពុជានិងចិនទើបតែបានប្រារព្ធខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០១៨ ហើយរំពឹងថាក្នុងរយៈពេល៦០ឆ្នាំក្រោយ ទំនាក់ទំនងប្រទេសទាំងពីរនឹងរីកចម្រើនយ៉ាងស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយថែមទៀត។ប្រទេសទាំងពីរនឹងរួមគ្នាអភិវឌ្ឍនិងមានភាពរុងរឿងជាមួយគ្នា បន្តគាំទ្រគ្នាទៅវិញទៅមក អំណោយផលដល់គ្នាទៅវិញទៅមកនិងឈ្នះឈ្នះ។រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណចំពោះការគាំទ្រយូរអង្វែងរបស់ប្រទេសចិនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា។
អ្នកបកប្រែ:Ma Xiaoqing