កាលពីថ្ងៃទី ៨ ខែឧសភា មន្ត្រីនៃក្រុមដឹកនាំការជំរុញការងារកសាងខ្សែក្រវាត់និងផ្លូវនៃប្រទេសចិនបានថ្លែងថា ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផែនការនិងនយោបាយជាមួយតួអង្គសេដ្ឋកិច្ចតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ជំរុញសេរីភាវូបនីយកម្មនិងការសម្របសម្រួលសម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម ធ្វើកិច្ចសហប្រតិបត្តិការទីផ្សារភាគីទី ៣ បង្កើនការចែករំលែកផលប្រយោជន៍ជាមួយតួអង្គសេដ្ឋកិច្ចរីកលូតលាស់ ។
មន្ត្រីរូបនេះថ្លែងថា ប្រទេសចិននឹងបន្តជំរុញដោយមានគុណភាពខ្ពស់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ធ្វើឲ្យប្រជាជននៃប្រទេសនិងតំបន់តាមបណ្តោយអាចទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដពីការកសាងខ្សែក្រវាត់និងផ្លូវ ៕
អ្នកបកប្រែ:Xu Xiaoxia