សំដៅចំពោះការដែលអាមេរិកដំឡើងពន្ធគយនៃទំនិញនាំចូលពីចិនក្នុងទំហំទឹកប្រាក់២សែនលានដុល្លារអាមេរិកពី១០ភាគរយឡើងដល់២៥ភាគរយនោះ។ប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១០ខែឧសភាដោយសម្តែងការសោកស្តាយចំពោះទង្វើរបស់អាមេរិក ហើយថ្លែងថាត្រូវបង្ខំចាត់វិធានការឆ្លើយតបវិញ។សេចក្តីថ្លែងការណ៍ថ្លែងថា ការពិគ្រោះពិភាក្សាជាន់ខ្ពស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកលើកទី១១កំពុងធ្វើនៅទីក្រុងវ៉ាស៊ីនតោន រំពឹងថា ភាគីអាមេរិកនឹងស្របតាមទិសដៅរបស់ប្រទេសចិន រួមគ្នាខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមតាមរយៈកិច្ចសហប្រតិបត្តិការនិងការពិគ្រោះពិភាក្សា។
អ្នកបកប្រែ:Ma Xiaoqing