ថ្ងៃទី១៤ ខែឧសភា វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានចិន-អាស៊ានឆ្នាំ២០១៩បានរៀបចំធ្វើនៅទីក្រុងប៉េកាំង។ក្រោមប្រធានបទដំណាក់កាលថ្មី និន្នាការថ្មី កិច្ច
សហប្រតិបត្តិការថ្មី។
លោក Guo Weimin នាយរងការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងនៅក្នុងពិធីបើកថា ភាគីចិនសង្ឃឹមរួមសហការជាមួយអាស៊ាន ចាត់ទុកការរួមគ្នារៀបចំឆ្នាំផ្លាស់ប្តូរប្រព័ន្ធសារព័ត៌មានចិន-អាស៊ានជាកាលានុវត្តភាពថ្មី ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកប្រព័ន្ធសារព័ត៌មាន ជំរុញឲ្យកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ ការច្នៃប្រឌិតនិងការអភិវឌ្ឍនៃប្រព័ន្ធសារព័ត៌មានឡើងដល់កម្រិតថ្មី។
លោកគឹមគុណវឌ្ឍរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជាបានថ្លែងថា ជឿជាក់ថា ឆ្លងតាមវេទិកាលើកនេះអាចពង្រីកគំនិតគិតពិចារណាថ្មីនិងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីចែករំលែកព័ត៌មានកាន់តែមានប្រសិទ្ធភាពរវាងប្រទេសចិននិងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងលើកកម្ពស់ការតភ្ជាប់គ្នាថែមទៀតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕
អ្នកបកប្រែ:Liu Yan