កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីបើកធ្វើនៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងសុន្ទរកថាគន្លឹះ

2019-05-15 18:35:57 |ប្រភព:CRI

ថ្ងៃទី​១៥​ខែ​ឧសភា កិច្ច​ប្រជុំសន្ទនា​ស្តីពី​អរិយធម៌​អាស៊ី​បានបើក​ធ្វើ​យ៉ាង​ឱឡារិក​នៅ​ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំ​សន្ទនា ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ។

ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្រិច សិង្ហបុរី ស្រីលង្កា​និង​អាមេនី ថ្នាក់​ដឹក​នាំ​ម៉ុង​ហ្គោលី ព្រម​និង​មន្រ្តី​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​បូក​រួម​ទាំងអង្គការ​យូណេស្កូ​នៃ​អង្គការ​សហប្រជាជាតិ​ជា​ដើម​បាន​យាង​និង​អញ្ជើញ​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំ​សន្ទនា​លើក​នេះ ។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំសន្ទនា​ស្តីពី​អរិយធម៌​អាស៊ីបាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​”ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​អរិយធម៌​ទៅ​វិញ​ទៅ​មកនិង​សហគមន៍​រួម​វាសនា​តែ​មួយ”​ដែលបាន​ទាក់​ទាញ​យុវជន បញ្ញវន្ត មន្រ្តី​រដ្ឋាភិបាល​និង​សមាជិក​អង្គការអន្តរជាតិ​នៃ​ប្រទេស​អាស៊ី​ចំនួន​៤៧​និង​ប្រទេស​ដទៃ​ទៀត​ឲ្យ​មក​ចូល​រួម ។ក្រៅ​ពី​ពិធី​បើក​កិច្ច​ប្រជុំ​សន្ទនា ប្រទេស​ចិន​នឹង​រៀប​ចំ​សកម្មភាព​ពាក់​ព័ន្ធ​ចំនួន​ជាង​១១០​ទៀត​ក្នុង​នោះ​បូក​រួម​ទាំង​អនុ​វេទិកា​នៃ​កិច្ច​ប្រជុំ​សន្ទនា មហោស្រព​វប្បធម៌​អាស៊ី​និង​សកម្មភាព​សបា្តហ៍អរិយធម៌​អាស៊ី​ជា​ដើម ៕

 

អ្នកបកប្រែ:Zheng Lei

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006