នាថ្ងៃទី១៥ ខែឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងឱ្យដឹងថា រយៈពេលបើកសម្ពោធពិព័រណ៍ទំនិញប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ព្រមទាំងសន្និសីទពិភាក្សាការវិនិយោគ និងពាណិជ្ជកម្មឆ្នាំ២០១៩(ខាងក្រោមហៅកាត់ថាសន្និសីទពិភាក្សាការវិនិយោគ និងពាណិជ្ជកម្ម)នៅសល់ប្រមាណមួយខែ កិច្ចការត្រៀមនីមួយៗសុទ្ធតែត្រូវបានជំរុញការរៀបចំយ៉ាងល្អប្រសើរ វត្ថុតាំងបង្ហាញនៃប្រទេសប៉ាគីស្ថាន ឥណ្ឌាជាដើមដែលដឹកជញ្ជូនតាមសមុទ្របានមកដល់ទីក្រុងគុនមីញប្រទេសចិនជាបន្តបន្ទាប់។
សន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មលើកនេះ នឹងមាននូវពន្លឺទាក់ទាញដ៏គួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះការដកពិសោធន៍អំពីសេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យាអ៊ីនធឺណើត ៥G ក៏នឹងកាន់តែសម្បូរបែប ពិព័រណ៍លើកនេះនឹងធ្វើឱ្យលក្ខណៈឌីជីថលកើនឡើងថែមមួយកម្រិតទៀត។ យោងតាមដំណឹងបានឱ្យដឹងថា សន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩ បានរៀបចំពន្លាពិព័រណ៍សរុបចំនួន១៧ដែលបែងចែកជា ពន្លាថ្នាំជីវសាស្ត្រនិងសុខភាព ពន្លាអាហារចំណីបៃតង ពន្លាថាមពលបៃតង ពន្លាកិច្ចការវិនិយោគនិងកិច្ចសហប្រតិបត្តិការតាមខ្សែក្រវ៉ាត់ និងផ្លូវពន្លាអាស៊ីអាគ្នេយ៍(មានពន្លាចំនួន២)សាលបើកសម្ពោធ ព្រមទាំងពន្លាប្រទេសក្រោមប្រធានបទនិងប្រទេសកិត្តិយស ពន្លាអាស៊ីខាងត្បូង(មានពន្លាចំនួន២)ពន្លាក្រៅប្រទេស ពន្លាតៃវ៉ាន់ ពន្លាក្នុងប្រទេស ពន្លាវប្បធម៌និងទេសចរណ៍ ពន្លាគ្រឿងចក្រ ពន្លាផលិតផលព្រៃឈើអេកូឡូស៊ី ពន្លាអាហារចំណី ពន្លាវប្បធម៌ឈើ ដែលមានស្តង់ពិព័រណ៍សរុបប្រមាណ៧៥០០ទំហំផ្ទៃដីសម្រាប់ការតាំងបង្ហាញប្រមាណ១៧ម៉ឺនម៉ែត្រការ៉េ៕
ពិព័រណ៍លើកនេះនឹងរៀបចំលើកដំបូងនូវពន្លាវិនិយោគនិងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ពន្លាថាមពលបៃតង ពន្លាផលិតផលព្រៃឈើអេកូឡូស៊ីនិងតំបន់ពិព័រណ៍យូណានឌីជីថល។ ក្នុងចំណោមនោះ តំបន់ពិព័រណ៍យូណានឌីជីថលនឹងតាំងបង្ហាញសមិទ្ធិផលមួយចំនួនអំពី“ទូរស័ព្ទដៃមួយ”ដែលក្នុងនោះមានដូចជា“ទៅលេងយូណានដោយទូរស័ព្ទដៃមួយ”“សម្រេចកិច្ចការដោយទូរស័ព្ទដៃមួយ”“ទិញចំណីអាហារយូណានដោយទូរស័ព្ទដៃមួយ”ជាដើម ថែមទាំងដកបទពិសោធន៍អំពីការផ្តល់សេវាកម្មអ៊ីនធឺណើត៥G ផងដែរ។ សន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩លើកនេះអាចទិញសំបុត្រតាមអ៊ីនធឺណើត អ្នកចូលរួមនិងទស្សនាពិព័រណ៍អាចប្រើប្រាស់ការស្កេនQRកូដចូលក្នុងកន្លែងពិព័រណ៍បាន។
រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការកៀងគរសហគ្រាសនិងការរៀបចំពិព័ណ៌ភាគច្រើនត្រូវបានរៀបចំរួចរាល់កិច្ចការបែងចែកស្តង់ពិព័រណ៍ ការបែងចែកតំបន់ ការរចនាប្លង់រូបភាពជាដើមសុទ្ធតែត្រូវបានជំរុញឱ្យដំណើរការយ៉ាងមានប្រសិទ្ធិភាព។ យោងតាមស្ថានភាពទាក់ទងនិងពាណិជ្ជករក្នុងខណៈនេះគេអាចប៉ាន់ស្មានថា សន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មលើកនេះ មានវត្ថុចូលរួមតាំងបង្ហាញប្រហែលស្មើនឹងពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៥នាឆ្នាំមុន។
យោងតាមដំណឹងបានឱ្យដឹងថា សន្និសីទពិភាក្សាការវិនិយោគនិងពាណិជ្ជកម្មឆ្នាំ២០១៩នឹងកៀងគរអ្នកស្ម័គ្រចិត្តចំនួន១៥០០នាក់៕
អ្នកសារព័ត៌មាន៖ Han Chengyuan Chu Donghua
អ្នកបកប្រែ៖ លីហ្សា