លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Joko Widodo ដែលជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីបន្តទៀត

2019-05-22 18:11:33 |ប្រភព:CRI ថ្ងៃទី២១​ខែឧសភា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​អបអរសាទរ​ជូនចំពោះ​លោក ​Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ តាងនាម​រដ្ឋាភិបាល​ចិននិង​ប្រជាជនចិន​ ព្រមទាំង​ខ្លួនលោក​ផ្ទាល់​ ដើម្បី​សម្តែង​ការអបអរសាទរ​ជូនចំពោះ​លោក ​Joko ​Widodo​ ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ម្តងទៀត ។ លោក​ស៊ីជីនភីង​បានថ្លែង​ក្នុងសារលិខិត​អបអរសាទរថា​ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ ប្រទេស​ទាំងពីរ​បាន​ឆ្លៀត​ឱកាស​រួមគ្នា​កសាង ​“ខ្សែក្រវាត់​និងផ្លូវ”​និងបាន​បន្ត​​ការតភ្ជាប់​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​យ៉ាង​ជ្រាលជ្រៅ ​ហើយ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងគ្រប់វិស័យ​ទទួលបាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់​ ។ ​ជាមួយ​គ្នានេះ​ ទំនាក់ទំនង​ទ្វេភាគី​បាន​ឈានចូល​ដំណាក់កាល​ថ្មីដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ។ លោក​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ទំនាក់ទំនង​ចិននិង​ឥណ្ឌូណេស៊ី ​និង​រីករាយ​បន្តខិតខំប្រឹង​ប្រែង​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​Joko ​Widodo ​ដើម្បី​ដឹកនាំ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈានទៅ​កម្រិត​មួយទៀត​ដោយ​ឈរលើ​មូលដ្ឋាន​រយៈពេល​៥ឆ្នាំ​កន្លង​ទៅនេះ ​ដើម្បី​អំណោយផល​ដល់​ប្រទេសទាំងពីរ​និងប្រជាជន​ប្រទេស​ទាំងពីរ ។

  ថ្ងៃទី២១​ខែឧសភា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានផ្ញើ​សារលិខិត​អបអរសាទរ​ជូនចំពោះ​លោក ​Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ តាងនាម​រដ្ឋាភិបាល​ចិននិង​ប្រជាជនចិន​ ព្រមទាំង​ខ្លួនលោក​ផ្ទាល់​ ដើម្បី​សម្តែង​ការអបអរសាទរ​ជូនចំពោះ​លោក ​Joko ​Widodo​ ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ម្តងទៀត ។

  លោក​ស៊ីជីនភីង​បានថ្លែង​ក្នុងសារលិខិត​អបអរសាទរថា​ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ ប្រទេស​ទាំងពីរ​បាន​ឆ្លៀត​ឱកាស​រួមគ្នា​កសាង ​“ខ្សែក្រវាត់​និងផ្លូវ”​និងបាន​បន្ត​​ការតភ្ជាប់​យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​យ៉ាង​ជ្រាលជ្រៅ ​ហើយ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងគ្រប់វិស័យ​ទទួលបាន​លទ្ធផល​គួរឲ្យ​កត់សម្គាល់​ ។ ​ជាមួយ​គ្នានេះ​ ទំនាក់ទំនង​ទ្វេភាគី​បាន​ឈានចូល​ដំណាក់កាល​ថ្មីដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ។ លោក​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ទំនាក់ទំនង​ចិននិង​ឥណ្ឌូណេស៊ី ​និង​រីករាយ​បន្តខិតខំប្រឹង​ប្រែង​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​Joko ​Widodo ​ដើម្បី​ដឹកនាំ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈានទៅ​កម្រិត​មួយទៀត​ដោយ​ឈរលើ​មូលដ្ឋាន​រយៈពេល​៥ឆ្នាំ​កន្លង​ទៅនេះ ​ដើម្បី​អំណោយផល​ដល់​ប្រទេសទាំងពីរ​និងប្រជាជន​ប្រទេស​ទាំងពីរ ។