ថ្ងៃទី ២១ ខែឧសភា ពេលថ្លែងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌលតម្លាភាពនិងសន្តិសុខបណ្តាញអ៊ីនធើណែតរបស់ក្រុមហ៊ុន Huawei ដែលស្ថិតនៅទីក្រុងព្រុចសែល លោក Liu Kang តំណាងនៃ Huawei ប្រចាំនៅសហភាពអឺរ៉ុបបានប្រាប់ឲ្យដឹងថា Huawei មានឆន្ទៈចាប់ដៃជាមួយទ្វីបអឺរ៉ុបដើម្បីរួមគ្នាអភិវឌ្ឍផលិតផលនិងសេវាកម្មបច្ចេកវិទ្យា 5G ។
លោក Liu Kang បានថ្លែងថា គម្រោងដោះស្រាយ 5G របស់ Huawei មិនត្រឹមតែជាគម្រោងល្អបំផុតលើទីផ្សារប៉ុណ្ណោះទេ ថែមទាំងជាផលិតផលមួយរបស់ទ្វីបអឺរ៉ុបផងដែរ។ កាលពីឆ្នាំ ២០១៨ Huawei បានទិញទំនិញនិងសេវាកម្មចំនួនជាង ៥៦០០ លានប្រាក់អឺរ៉ូក្នុងក្របខ័ណ្ឌទ្វីបអឺរ៉ុប ថែមទាំងបានធ្វើកិច្ចសហប្រតិបត្តិការនិងការសិក្សាស្រាវជ្រាវជាមួយសកលវិទ្យាល័យនិងអង្គការស្ថាប័នស្រាវជ្រាវទ្វីបអឺរ៉ុបចំនួន ១៤០ កន្លែងទៀតផង។ Huawei សង្ឃឹមថា ទ្វីបអឺរ៉ុបអាចឈានមុខគេនៃ 5 G ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃទ្វីបអឺរ៉ុបឲ្យកាន់តែល្អ និងបង្កើនឋានៈឈានមុខគេនៃឧស្សាហកម្មទ្វីបអឺរ៉ុប៕
អ្នកបកប្រែ:邓倩