ពិព័រណ៍ឧស្សាហកម្មទិន្នន័យធំចិនអន្តរជាតិឆ្នាំ២០១៩សម្ពោធបើកនៅក្រុងគយយ៉ាង

2019-05-27 18:08:23 |ប្រភព:CRI

ថ្ងៃទី​២៦​ខែ​ឧសភា​ ​ពិព័រណ៍​ឧស្សាហកម្ម​ទិន្នន័យ​ធំ​ចិន​អន្តរជាតិ​​ឆ្នាំ​២០១៩​បាន​សម្ពោធ​បើក​នៅ​ក្រុង​គយយ៉ាង​​  លោក​វ៉ាងឆិន​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​អញ្ជើញ​ជា​អធិបតី​នៃ​ពិធីសម្ពោធ​បើក​ ព្រមនិង​​អាន​លិខិត​អបអរសាទរ​​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​មុនពេល​​ថ្លែង​សុន្ទរកថា​។

លោក​វ៉ាង​ឆឹន​បាន​ថ្លែង​​ថា​ ​លិខិត​ជូនពរ​របស់​លោក​ស៊ីជីនភីង​បាន​បង្ហាញ​ដោយ​ពេញលេញ​នូវ​ការ​យកចិត្តទុកដាក់​​ខ្ពស់​របស់ប្រទេស​ចិន​ចំពោះ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ទិន្នន័យ​ធំ​ដែល​ប្រកបដោយ​សារ​សំខាន់​ចំពោះ​ការ​បង្កើន​​ជំនឿ​ចិត្ត​ដ៏​មុតមាំ​ក្នុងការ​ជំរុញ​ប្រទេស​នានាឱ្យ​​បង្កើន​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​​ ​សម្រេច​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​​ ​ក៏​ដូច​ជា​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ទិន្នន័យ​ធំ​សម្រេច​ការ​អភិវឌ្ឍ​កាន់តែ​ធំ​ធេង​ផង​ដែរ​៕

អ្នកបកប្រែ:Wang Zhaojun