នាថ្ងៃទី២១ ខែឧសភា សន្និបាតទេសចរណ៍ឈ្លាសវៃអន្តរជាតិយូណានឆ្នាំ២០១៩និងសន្និបាតឌីជីថលអេកូឡូស៊ីពិភពលោកTencent ដែលមានរយៈពេលបីថ្ងៃ បានបើកសម្ពោធនៅទីក្រុងគុនមីញខេត្តយូណាន ដែលបានធ្វើឱ្យទេសចរណ៍ដ៏ឈ្លាសវៃយូណានអភិវឌ្ឍកាន់តែឆាប់រហ័ស និងធ្វើឱ្យការកសាង“ឌីជីថលយូណាន”កាន់តែមានភាពត្រឹមត្រូវនិងមានប្រសិទ្ធិភាព។
តើខ្យល់អ្វីធ្វើឱ្យសន្បាតទាំងពីរនេះបក់មកដល់ទីក្រុងគុនមីញ?
នៅឆ្នាំ២០១៨ ផលិតផលក្នុងខេត្តយូណានសរុបមានចំនួនប្រមាណ២៥៩៣៣៤លានដុល្លារអាមេរិក បើប្រៀបធៀបនឹងពេលវេលាដូចគ្នានៅឆ្នាំមុន បានកើនឡើង៨.៩% ដែលល្បឿននៃការកើនឡើងខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម២.៣%។ នៅឆមាសទី១ឆ្នាំ២០១៩ ផលិតផលក្នុងខេត្តយូណានសរុបមានប្រមាណ៥៥៨៣២លានដុល្លារអាមេរិក បើប្រៀបធៀបនឹងពេលវេលាដូចគ្នានៅឆ្នាំមុន ដែលល្បឿននៃការកើនឡើងខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសចិនដែលមានចំនួនត្រឹម៣.៣%។
ខេត្តយូណានអភិវឌ្ឍវប្បធម៌និងទេសចរណ៍ឌីជីថលដោយប្រើប្រាស់ម៉ូដែល“អ៊ីនធើណែត+ទេសចរណ៍”តាំងពីខែកញ្ញាឆ្នាំ២០១៧ រដ្ឋាភិបាលខេត្តយូណានបានធ្វើការសហការណ៍យុទ្ធសាស្ត្រជាមួយក្រុមហ៊ុនTencent រយៈពេលប្រមាណ៦០០ថ្ងៃ ដែលបានបង្កើតគម្រោងនិមិត្តសញ្ញាមួយគឺAPP “ដើរកំសាន្តនៅយូណានដោយប្រើទូរស័ព្ទដៃមួយគ្រឿង”APPនេះបានផ្តល់សេវាកម្មដល់មនុស្សប្រមាណ២០លាននាក់។ក្នុងអំឡុងពេលប្រើប្រាស់APPនេះ ក្រុមហ៊ុនបានកែសម្រួលនិងធ្វើឱ្យល្អប្រសើរឡើងដែលបានធ្វើកំណែទម្រង់កម្មវិធីប្រមាណ២០ដង។
APPនេះអាចផ្តល់នូវសេវាកម្មសម្រាប់អ្នកទេសចរមុនកំពុង និងក្រោយពីការដើរកំសាន្តផងដែរដែលញ៉ាំងឱ្យអ្នកចូលរួមសន្និបាតនេះសុទ្ធតែមានការពេញចិត្តនិងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។
លទ្ធផលដំណាក់កាលទីមួយរបស់ APP ទេសចរណ៍ខេត្តយូណានដោយប្រើប្រាស់APP“ដើរកំសាន្តនៅយូណានដោយប្រើទូរស័ព្ទដៃមួយគ្រឿង”អាចចូលក្នុងតំបន់ទេសចរណ៍ចំនួន៩១ទូទាំងខេត្តយូណានដោយការស្កេនមុខនិងឡើងយន្តហោះដោយការស្កេនមុខនៅអាកាសយានដ្ឋានចំនួន១៥។
ពេលថ្មីៗនេះ ក្រុមហ៊ុន Tencent និងក្រុមហ៊ុនផ្លូវដែកគមនាគមន៍គុនមីញសហការណ៍ធ្វើកូនកម្មវិធី“QRកូដរថភ្លើងក្រោមដី”ដែលផ្តល់នូវលក្ខណៈងាយស្រួល ពេលឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យសំបុត្រ គ្រាន់តែចំណាយ០.២វិនាទីគឺអាចឆ្លងកាត់បានដោយការស្កេនមុខ ដែលបានធ្វើឱ្យប្រសិទ្ធិភាពនៃការចេញដំណើរកើនឡើងផងដែរ។
ជាងនេះទៅទៀត នៅឆ្នាំ២០១៨ វេទិកាលក់រាយក្នុងប្រទេសចិននៃក្រុមហ៊ុន Alibaba បានផ្តល់ដោយផ្ទាល់នូវការងារប្រមាណ១៥.៥៨លានកន្លែង ក្នុងចំណោមនោះបានផ្តល់ការងារប្រមាណ១២ម៉ឺនកន្លែងដល់ខេត្តយូណានផងដែរ៕
អ្នកសារព័ត៌មាន៖ Wang Huan Han Chengyuan
អ្នកបកប្រែ៖ លីហ្សា