លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកធ្វើទៅពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០១៩

2019-05-28 17:49:55 |ប្រភព:CRI

ថ្ងៃទី​២៨ ខែឧសភា ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិ​ឆ្នាំ​២០១៩​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ផ្ញើសារលិខិត​ចូល​រួម​អបអរសាទរ​។

លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់​ថា​ ពិព័រណ៍​លើក​នេះ​បាន​ធ្វើ​​ក្រោម​ប្រធានបទ​‌”បើក​ចំហ ​ច្នៃ​ប្រឌិត ​វៃឆ្លាត​ រួមបញ្ចូល​​” ​រំពឹងថា​ ​តំណាង​និង​ភ្ញៀវកិតិ្តយស​គ្រប់​រូប​អាច​ផ្លាស់​ប្តូរ​មតិ​យោបល់​កាន់​តែ​ស៊ីជម្រៅ ​ប្រមូល​ផ្តុំ​គំនិត​ឯកភាព ​បង្កើន​កិច្ចសហប្រតិបត្តិការ ​រួមគ្នាជំរុញ​ឲ្យ​ពាណិជ្ជកម្ម​សេវាកម្ម​ទូទាំង​ពិភពលោក​វិវឌ្ឍ​រីកចម្រើន​ បង្ហាញ​ទិសដៅ​សម្រាប់​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក ដើម្បី​បង្កើត​ផលប្រយោជន៍​និង​សុភមង្គល​ដល់​ប្រជាជន​នៃប្រទេស​នានា​លើ​ពិភលោក​និង​​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​មនុស្សជាតិ​​៕

 

អ្នកបកប្រែ:Liu Yan