ពិធីបើកការដឹកជញ្ជូនតាមផ្លូវអន្តរជាតិនៅមហាអនុតំបន់ទន្លេមេគង្គត្រូវបានប្រារព្ធឡើងនៅទីក្រុងគុនមីញ

2019-05-29 11:41:30 |ប្រភព:yunnangateway

នាថ្ងៃទី ២៧  ខែឧសភា  ពិធីបើកការដឹកជញ្ជូនតាមផ្លូវអន្ដរជាតិនៃមហាអនុតំបន់ទន្លេមេគង្គ (ចិន - ឡាវ - វៀតណាម) ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងគុនមីញ  ដែលជានិមិត្តសញ្ញានៃការបើកដំបូងនូវខ្សែផ្លូវដឹកជញ្ជូនអន្តរជាតិGMS រវាងប្រទេសទាំងបី។

វិធានការនេះគឺដើម្បីអនុវត្ត《អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្ត"ផែនការ early harvest program" <កិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញនិងមនុស្សឆ្លងកាត់ព្រំដែនដែលមានលក្ខណៈងាយស្រួលនៅអនុតំបន់ទន្លេមេគង្គ》(ហៅកាត់ថា  អនុស្សរណៈនៃការយោគយល់គ្នាearly harvest)ដើម្បីពង្រឹងសកម្មភាពជាក់លាក់អំពីកិច្ចសហប្រតិបត្តិការដឹកជញ្ជូនគមនាគមន៍ពហុភាគីរវាងបណ្តាប្រទេសតាមដងទន្លេឡានឆាង - មេគង្គ  នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនគមនាគមន៍GMS  នឹងជម្រុញឱ្យការភ្ជាប់គ្នានៃច្រករបៀងសេដ្ឋកិច្ចចិន - ឥណ្ឌូចិនឈានទៅកាន់ដំណាក់កាលថ្មីមួយទៀត៕

អ្នកសារព័ត៌មាន៖ Han Chengyuan

ប្រភពរូបថត៖ Huang Zhechun

អ្នកបកប្រែ៖ លីហ្សា