លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាជាមួយតំណាងដែលចូលរួមពិធីជួបជុំនៃអាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសលើពិភពលោកលើកទី៩និងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាលើកទី១នៃសមាគមចិនរាប់អានមិត្តនៅឯនាយសមុទ្រអាណត្តិទី៥

2019-05-29 18:24:28 |ប្រភព:CRI

ព្រឹក​ថ្ងៃ​ទី​២៨​ខែ​ឧសភា នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​អគ្គ​លេខា​ធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​តំណាងដែល​ចូល​រួម​ពិធី​ជួប​ជុំ​នៃ​អាណិក​ជន​ចិន​និង​ជន​ជាតិចិន​សញ្ជាតិ​បរទេស​លើ​ពិភពលោក​លើក​ទី​៩​និង​កិច្ច​ប្រជុំ​សមាជិក​ក្រុម​ប្រឹក្សា​លើក​ទី​១​នៃ​សមាគម​ចិន​រាប់​អាន​មិត្ត​នៅ​ឯនាយសមុទ្រ​អាណត្តិ​ទី​៥ ដោយ​បាន​តាង​នាម​ឲ្យ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និង​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន សម្តែង​ការ​ស្វាគមន៍​យ៉ាង​រាក់​ទាក់​កក់ក្តៅ​ចំពោះ​តំណាង​គ្រប់​រូប ក៏​ដូច​ជា​សម្តែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​អាណិក​ជន​ចិន​និង​ជន​ជាតិ​ចិន​សញ្ជាតិ​បរទេស​នៅ​តំបន់នានា​លើពិភពលោកផង​ដែរ។

កិច្ច​ប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​ព្រម​ទាំង​អនុម័ត​លើ​របាយ​ការណ៍​ការ​ងារ​នៃ​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៤​នៃ​សមាគម​ចិន​រាប់​អាន​មិត្ត​នៅ​ឯនាយសមុទ្រ សេចក្តី​សម្រេច​ចិត្ត​ស្តីពីការ​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​នៃ​សមាគម​ចិន​រាប់​អាន​មិត្ត​នៅ​ឯនាយសមុទ្រនិង​សមាគម​ផ្លាស់​ប្តូរ​នៅ​ឯនាយ​សមុទ្រ​នៃ​ប្រទេស​ចិន និង​ឯកសារ​ពាក់​ព័ន្ធ​ដទៃ​ទៀត។ កិច្ច​ប្រជុំ​បាន​ជ្រើស​តាំង​លោក​You​Quan​ជា​ប្រធាន​នៃសមាគម​ចិន​រាប់​អាន​មិត្ត​នៅ​ឯនាយសមុទ្រ ព្រម​ទាំង​បាន​ជ្រើស​តាំង​អនុប្រធាន​ចំនួន​២៦​រូប​និង​សមាជិក​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​ចំនួន​២៣០​រូប​ផង​ដែរ​៕​

 

 

អ្នកបកប្រែ:Zheng Lei