
វេទិកាទេសចរណ៍ទន្លេមេគង្គឆ្នាំ២០១៩ត្រូវបានប្រារព្ធនៅមណ្ឌលស្វយ័តជនជាតិបៃដាលីខេត្តយូណាននាថ្ងៃទី២៨ ខែឧសភា ដែលមានវត្តមានអ្នកចូលរួមប្រមាណជាង៣០០នាក់ក្នុងនោះផងដែរមន្ត្រីមកពីស្ថាប័នទេសចរណ៍ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ការិយាល័យសម្របសម្រួលទេសចរណ៍ទន្លេមេគង្គ ធនាគារអភិវឌ្ឍន៍អាស៊ី មជ្ឈមណ្ឌលចិន-អាស៊ាន សហគ្រាសទេសចរណ៍ដើម្បីលើកសំណើសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពក្នុងបណ្តាប្រទេសនៅក្នុងតំបន់។
ប៉ុន្មានឆ្នាំកន្លងមកនេះ ការកាត់បន្ថយភាពក្រីក្រទេសចរណ៍បានក្លាយទៅជាវិស័យគន្លឹះនៃការកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោក។វិស័យទេសចរណ៍ក៏បានក្លាយទៅជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅធូរធារ។តាមរយៈនេះផងដែរអ្នកចូលរួមបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យនិងស៊ីជម្រៅព្រមទាំងពិភាក្សាលើប្រធានបទពិសេសដូចជា ការអភិវឌ្ឍវិស័យទេសចរណ៍ចលករក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទការអភិវឌ្ឍផ្លូវដែកផ្តល់នូវកាអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ប្រកបដោយចីរភាពការការពារបេតិកភ័ណ្ឌវប្បធម៌តាមមហាអនុតំបន់មេគង្គនិងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជាដើម។
ជាងនេះទៅទៀត បានរៀបចំសកម្មភាពណែនាំវប្បធម៌និងទេសចរណ៍ខេត្តយូណាន៕
អ្នកសារព័ត៌មាន៖ Wang Huan Feng Yaxi
អ្នកបកប្រែ៖ លីហ្សា