ថ្ងៃទី៣០ខែឧសភា លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនបានផ្ញើសារជូនពរលោកMarendra Modiដែលបានបន្តតំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា។
ថ្លែងក្នុងសារជូនពរ លោកលីខឺឈាងបានលើកឡើងថា ខ្ញុំរីករាយរួមជាមួយលោកនាយករដ្ឋមន្ត្រី Modiដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ដ៏ជិតស្និទ្ធរវាងចិននិងឥណ្ឌាឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មីជាបន្តបន្ទាប់។
តាមដំណឹងឱ្យដឹងថា លោក Modiនាយករដ្ឋមន្រ្តីឥណ្ឌាដែលជោគជ័យក្នុងការបន្តអាណត្តិរបស់ខ្លួនបានធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងនៅក្រុងញូវដែលីរដ្ឋធានីប្រទេសឥណ្ឌា ដែលជាការចាប់ផ្តើមនៃអាណត្តិកាលទី២របស់លោក៕
អ្នកបកប្រែ:Wang Zhaojun