ក្រសួងការបរទេសចិនរិះគន់អាមេរិកថា គិតតែរិះរកគ្រប់មធ្យោបាយដើម្បីធ្វើទុក្ខក្រុមហ៊ុនHUAWEI ក៏ប៉ុន្តែអាចបង្ហាញភស្តុតាងអ្វីឬអត់ ?

2019-05-31 17:45:51 |ប្រភព:CRI

ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​Michael Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​អះអាងថា កិច្ចសហប្រតិបត្តិការ​រវាង​សហគ្រាស​អាមេរិក​និង​រដ្ឋាភិបាល​គឺ​ស្របនឹង​​ច្បាប់​អាមេរិក​ ប៉ុន្តែ​ប្រទេសចិន​វិញ​មាន​ភាព​ខុស​ប្លែក​ពី​អាមេរិក​ទាំង​ស្រុង ។ ជាង​នេះ​ទៅ​ទៀត អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា ហេតុដែល​សហរដ្ឋអាមេរិក​ដាក់​ចេញ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការធ្វើ​ប្រតិភូកម្មសិទ្ធិអំណាច​​ផ្នែក​ការពារជាតិ ដែល​បាន​ហាម​ឃាត់​ស្ថាប័ន​រដ្ឋបាល​អាមេរិកមិន​ឱ្យ​​ប្រើ​ប្រាស់​បរិក្ខារ​របស់​ក្រុមហ៊ុន​HUAWEI គឺ​មក​ពី​​មាន​​ភស្តុតាំងច្បាស់​លាស់​ ។

ទាក់​ទិន​នឹង​រឿងមួយ​នេះ​​  លោក​LuKangអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា​ថា​ ក្នុង​មួយ​រយៈ​ពេល​មក​នេះ​ ដើម្បី​ធ្វើ​ទុក្ខ​និង​ដាក់​គំនាប​ក្រុមហ៊ុន​HUAWEI  ​សហរដ្ឋអាមេរិកបាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​​ប្រជាជន​អាមេរិក​ក៏​ដូចជា​ប្រជាជន​នៃប្រទេស​ដទៃ​ជឿ​ជាក់​ថា ផលិតផល​របស់​ក្រុមហ៊ុន​HUAWEI  ​​មាន​បញ្ហាខាង​សន្តិសុខ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នកផង​​យក​ចិត្ត​ទុកដាក់​ជាង​គេ​គឺ​ អាមេរិក​អាច​បង្ហាញ​ភស្តុតាង​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ឬអត់​ ៕

 

អ្នកបកប្រែ:Zhai Qianqian