ពិព័រណ៍ផ្កាអន្តរជាតិគុនមីញប្រទេសចិនលើកទី១២នឹងប្រារព្ធនៅពាក់កណ្តាលខែកក្កដា។
ទីតាំងរៀបចំស្ថិតនៅទីក្រុងគុនមីញ សាខាទីតាំងរៀបចំគឺឧទ្យានកសិកម្មប្រសិទ្ធិភាពខ្ពស់ខៃយួនដែលស្ថិតនៅឃុំយ៉ាងចេទីក្រុងខៃយ័នមណ្ឌលស្វយ័តជនជាតិហានីជនជាតិយីហុងហឺខេត្តយូណាន បច្ចុប្បន្ននេះ កិច្ចការស្ថានានៃមជ្ឈមណ្ឌលតាំងបង្ហាញក្នុងឧទ្យានត្រូវបានជំរុញយ៉ាងមានប្រសិទ្ធិភាព។
បីឆ្នាំមុន ក្នុងឧទ្យានកសិកម្មទាន់សម័យប្រសិទ្ធភាពខ្ពស់ខៃយួនបានដាំពោតនិងស្រូវខ្លះ តែបច្ចុប្បន្ននេះ ទីនេះបាននាំមកនូវសហគ្រាសដាំដុះផ្កាដែលមានឈ្មោះល្បីល្បាញទូទាំងប្រទេសចិននិងពិភពលោក ដែលមានប្រមាណ១៩ក្រុមហ៊ុន។
ក្នុងចំណោមនោះ មានទាំងក្រុមហ៊ុន Schreurs ប្រទេសហូល្លង់ ដែលជាក្រុមហ៊ុនផលិតផ្កាកុលាបនិងGerbera jamesonii មានទ្រង់ទ្រាយធំបំផុតផងដែរ។ បច្ចុប្បន្ននេះ ក្នុងឧទ្យានមានសហគ្រាសចំនួន៥បានដាក់ទុនវិនិយោគច្រើនជាងមួយរយលានយ័ន ឧទ្យាននេះមានឃ្លាំងស្តុកផ្កាស្បៃលឿងធំបំផុតនៅអាស៊ី។
ជាមួយគ្នានេះ មជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្កាស្រស់យូណានដែលបានដាក់ទុនវិនិយោគ២៤.២លានដុល្លារអាមេរិក និងមានទំហំដី១៣.៣ហិចតា បានកសាងជិតរួចរាល់ ដែលនឹងដាក់ឱ្យប្រើប្រាស់នៅចុងខែមិថុនា៕
អ្នកសារព័ត៌មាន៖ Li Shufen Wang Dan
អ្នកបកប្រែ៖ លីហ្សា