ពេលថ្មីៗនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ៗចំពោះការងារបែងចែកសម្រាមទៅតាមប្រភេទដោយបានសង្កត់ធ្ងន់ថា ការអនុវត្តការបែងចែកសម្រាប់ទៅតាមប្រភេទ ពាក់ព័ន្ធទៅនឹងការសន្សំសំចៃការប្រើប្រាស់ធនធាន ក៏ជាការបង្ហាញដ៏សំខាន់មួយនៃកម្រិតអរិយធម៌សង្គមផងដែរ។
លោក ស៊ី ជីនភីង បានបន្តទៀតថា ការជំរុញការអនុវត្តការងារបែងចែកសំរាមទៅតាមប្រភេទ រឿងសំខាន់គឺត្រូវបង្កើនការគ្រប់គ្រងដោយវិធីបែបវិទ្យាសាស្ត្រ រហូតដល់បង្កើតនូវយន្តការមួយដែលមានប្រសិទ្ធភាពយូរអង្វែង។ ត្រូវបង្កើនការអប់រំណែនាំ ចាត់វិធានការខុសៗគ្នាតាមលក្ខណៈតំបន់ ហើយត្រូវអនុវត្តជានិរន្តរភាព។ អ្នកទាំងអស់គ្នាអាចចូលរួមជាមួយគ្នា ហើយសង្គមទាំងមូលសុទ្ធតែអាចចូលរួមក្នុងការងារមួយនេះ ដើម្បីរួមគ្នាផ្តល់វិភាគទានដល់ការអភិវឌ្ឍបៃតង និងការអភិវឌ្ឍដោយនិរន្តរភាព៕
អ្នកបកប្រែ:Deng Qian