ឆ្នាំ២០១៩ជាខួបទី៧០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ី កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកទេសចរណ៍បានក្លាយទៅជាចំណែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទ្វេភាគីចិននិងរុស្ស៊ី។តាមទិន្នន័យបង្ហាញថា ទេសចរចិនធ្វើបានដំណើរទៅកាន់រុស្ស៊ីកាលពីឆ្នាំ២០១៨មានចំនួនលើសពី២លាន៣ម៉ឺននាក់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រភពទេសចរធំទី១របស់ប្រទេសរុស្ស៊ី។ទន្ទឹមនឹងនេះ ទេសចររុស្ស៊ីទៅកាន់ប្រទេសចិនមានចំនួនលើសពី២លាន៤សែន១ម៉ឺននាក់ដែរ។ស្ថាប័នទេសចរណ៍នៃភាគីទាំងពីរចិននិងរុស្ស៊ីបានថ្លែងថា នឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពសម្រាប់មនុស្សជំនាន់ក្រោយរវាងប្រទេសទាំងពីរ។
អ្នកបកប្រែ:Ma Xiaoqing