លោកស៊ីជីនភីងចាកចេញពីក្រុងប៉េកាំងដើម្បីញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ីព្រមទាំងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី ២៣

2019-06-05 15:44:15 |ប្រភព:CRI

ថ្ងៃទី ៥ ខែមិថុនា លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បាន​ជិះយន្តហោះពិសេស​ចាកចេញពី​ក្រុងប៉េកាំង ដើម្បី​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅសហព័ន្ធរុស្ស៊ី​ព្រមទាំង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​St.Petersburg​លើកទី ២៣ តបតាម​សេចក្តីអញ្ជើញ​របស់​លោកភូទីន ប្រធានាធិបតី​រុស្ស៊ី ។

អម​ដំណើរ​លោកស៊ីជីនភីង​គឺមានលោក​YangJiechi សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​និងជា​ប្រធាន​ការិយាល័យ​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃមជ្ឈិមចិន លោក​Wangyi សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេសចិន និងលោក​HeLifeng អនុប្រធាន​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​និងជា​ប្រធាន​គណៈកម្មាធិការ​កំណែទម្រង់និងអភិវឌ្ឍន៍​ជាតិចិន​ជាដើម ៕

 

អ្នកបកប្រែ:Xu Xiaoxia