ក្រុងតាថុង ខេត្ត សានស៊ី នៃប្រទេសចិនបានបើកជើងយន្តហោះទេសចរណ៍ហោះត្រង់មកប្រទេសកម្ពុជា

2019-06-10 18:02:44 |ប្រភព:CRI

ថ្ងៃទី ៩ ខែ​មិថុនា អ្នក​សារព័ត៌មាន​បាន​ទទួល​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ទេសចរណ៍​ជាតិ Bao Hua នៃ​ខេត្ត​ សានស៊ី​ប្រទេស​ចិន​ឲ្យ​ដឹង​ថា ព្រលាន​យន្តហោះ​Yun Gang នៃ​ក្រុង​តាថុង​ ខេត្ត សានស៊ី បាន​បើក​ជើង​​យន្តហោះ​ទេសចរណ៍​ហោះ​ត្រង់​​ទៅ​ប្រទេស​កម្ពុជា​ ។ ការ​បើក​ជើង​​​យន្តហោះ​ទេសចរណ៍​មួយ​នេះ​គឺ​ក្រោម​កិច្ច​សហការ​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍ជាតិ Bao Hua នៃខេត្ត សានស៊ី​និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ឡានឆាង-មេគង្គ​នៃ​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​មករា​ឆ្នាំ​នេះ សកម្មភាព​ឆ្នាំ​​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិន​និង​កម្ពុជា​បាន​សម្ពោធ​បើក​នៅ​ក្រុង​ភ្នំពេញ​រាជធានី​ប្រទេស​កម្ពុជា ។ អ្នក​ទទួល​ខុស​ត្រូវ​នៃព្រលាន​យន្តហោះ​ក្រុង​តាថុង​​បាន​ថ្លែង​ថា ការ​បើក​ជើង​ហោះ​​ហើរ​ពី​ក្រុង​តាថុង​ហោះ​ត្រង់​ទៅ​កាន់​ក្រុង​សៀមរាប​នៃ​ប្រទេស​កម្ពុជា នឹង​បំពេញ​បន្ថែម​ថែម​មួយ​កម្រិត​ទៀត​នូវ​បណ្តាញ​អាកាសចរណ៍​រវាង​ក្រុង​តាថុង​​និង​ក្រុង​សៀមរាប​ដែល​ជា​ទីក្រុង​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ទាំង​ពីរ  ប្រការ​នេះ​មិន​គ្រាន់​តែ​អាច​ជំរុញ​ការ​តភ្ជាប់​និង​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​​ចេញ​ចូល​ដែន​នៃ​តំបន់​ទាំង​ពីរ​តែ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ជំរុញ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​កិច្ច​សហប្រតិបតិ្តការ​នៃ​គម្រោង​ទីក្រុង​​មិត្តភាព​ផង​ដែរ ៕

 

អ្នកបកប្រែ:Guo Xiangqing